នៅបេក្ខភាពប្រជែងពាន Ballon d'Or ឆ្នាំ ២០២១ សម្រាប់អ្នកទាំង ៣០ រូបចុងក្រោយ គឺមានកីឡាករនៅក្របខ័ណ្ឌ Premier League ដល់ទៅ ៣០ រូប តែយ៉ាងណាសម្រាប់ Kevin de Bruyne ខ្សែបម្រើរបស់ក្លឹប Manchester City បែរជាចុចឈ្មោះកីឡាករក្រៅលីគទៅវិញ ថានឹងអាចឈ្នះ។
កីឡាករស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការ លោក Pep Guardiola និយាយថា ខ្សែប្រយុទ្ធ Robert Lewandowski សក្តិសមនឹងក្លាយជាម្ចាស់ពានឯកត្តជន Ballon d'Or នៅឆ្នាំ ២០២១។
តាមការលើកឡើងមុនបើកការប្រកួតទល់ Club Brugge កីឡាករបែលហ្សិកខាងលើនិយាយ៖ "ប្រសិនឲ្យខ្ញុំជ្រើសរើស ខ្ញុំនឹងមើលទៅការលេងនារយៈពេល ២ ឆ្នាំចុងក្រោយ ព្រោះឆ្នាំទៅយើងមិនមានអ្នកឈ្នះទេ អ៊ីចឹងខ្ញុំសុំរើសយក Lewandowski"។
លោកបន្ត៖ "តាមរយៈអ្វីដែល Lewandowski សម្រេចបាននៅ ២ ឆ្នាំចុងក្រោយ ការរកបានគ្រាប់បាល់ជាច្រើន និងជ័យជម្នះរបស់គេនៅ Bayern គឺជាអ្វីដែលធ្វើឲ្យខ្ញុំសម្រេចជ្រើសយកគេ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក