រូបមន្ត​ធម្មជាតិ៖ ៤ វិធី​ប្រើ​ម្សៅ​សណ្ដែក​ខៀវ ចំណាយ​តិច អាច​ជួយ​ឲ្យ​ស្បែក​ស ព្យាបាល​ស្នាម​ជាំ

ខាង​ក្រោម Knongsrok បង្ហាញ​ពី​វិធី​ស្រូប​យក​ប្រយោជន៍​សំខាន់ៗ ៤ ពី​ការ​ប្រើប្រាស់​ម្សៅ​សណ្តែក​ខៀវ ក្នុង​ការ​ព្យាបាល​មុខ​មាន​ស្នាម​ជាំ និង​ជួយ​ឲ្យ​ស្បែក​ស យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត៖

៤) លាង​មុខ​

Tac Dung Bot Dau Xanh Doi Voi Suc Khoe Va Lam Dep 6gkxq

គ្រាន់​តែ​យក​ម្សៅ​សណ្តែក​ខៀវ ២ ស្លាប​ព្រា​កាហ្វេ លាយ​ជាមួយ​ទឹក​កន្លះ​ពែង រួច​កូរ​ឲ្យ​សព្វ។ បន្ទាប់​ពី​លាង​មុខ សល់​ជាតិ​សំណើម​តិចៗ​ហើយ ចូរ​យក​ល្បាយ​នៃ​ម្សៅ​ដែល​កូរ​នោះ មក​លាប​ម៉ាស្សា​ថ្នមៗ​ប្រហែល ១០ នាទី​សឹម​លាង​ទឹក​សម្អាត​ចេញ​វិញ។

២) ធ្វើ​ជា​ម៉ាស​បិទ​មុខ

Depositphotos_21975163_m 1024x648

អ្នក​អាច​រក​ទិញ​ម្សៅ​សណ្តែក​ខៀវ​នៅ​លើ​ទីផ្សារ ហើយ​យក​វា​មក​ផ្សំ​ធ្វើ​ជា​ម៉ាស​បិទ​មុខ ដែល​វា​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ជាមួយ​រូបមន្ត​ងាយៗ អ្នក​គ្រាន់​តែ​ចាក់​ម្សៅ​សណ្តែក​ខៀវ ៣ ស្លាប​ព្រា​បាយ លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ស្រស់​ គ្មាន​ជាតិ​ស្ករ ប្រសិន​ស្បែក​អ្នក​ស្ងួត ចូរ​បន្ថែម​ទឹក​ឃ្មុំ ១ ស្លាប​ព្រា​កាហ្វេ​ ហើយ​កូរ​ឲ្យ​សព្វ។

បន្ទាប់​មក​យក​ល្បាយ​ដែល​លាយ​រួច​នោះ មក​លាប​លើ​ស្បែក​របស់​អ្នក រួច​ទុក​ចោល ២០ នាទី​សឹម​លាង​ទឹក​ចេញ។ អនុវត្ត​បែប​នេះ ២-៣ ដង/សប្តាហ៍។

៣)ជួយ​ឲ្យ​ស្បែក​ទន់

សម្រាប់​អ្នក​ដែល​មាន​ស្បែក​ខ្លាញ់ ស្បែក​ស្រអាប់ មិន​ភ្លឺ អ្នក​អាច​លាយ​ម្សៅ​សណ្តែក​ខៀវ ជាមួយ​នឹង​ទឹក​ផ្កា​កុលាប ហើយ​យក​វា​មក​លាប​លើ​ស្បែក​ដូច​ជា​ម៉ាស​ធម្មតា រួច​ទុក​ចោល ២០ នាទី មុន​លាង​ទឹក​ចេញ។ ប្រសិន​ស្បែក​អ្នក​ស្ងួត​ខ្លាំង អាច​ច្នៃ​បន្ថែម​ជាមួយ​ទឹក​ឃ្មុំ ឬ​ទឹក​ដោះ​គោ​ស្រស់​ឲ្យ​ស្បែក​កាន់​តែ​មាន​សំណើម។

១) បំបាត់​ស្នាម​អុជ​ខ្មៅ

Cac Cach Tri Mun An Bang Bot Dau Xanh Don Gian Tai Nha

ព្យាបាល​ភាព​ជ្រីវជ្រួញ បំបាត់​ស្នាម​អុជ​ខ្មៅ យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​គ្រាន់​តែ​លាយ​ម្សៅ​អាល់ម៉ុន​ ៤-៥ ស្លាប​ព្រា លាយ​ជាមួយ​ទឹក​ដោះ​គោ​ស្រស់ ១ ស្លាប​ព្រា ទឹក​ក្រូច​ឆ្មា ១ ស្លាប​ព្រា និង​ម្សៅ​សណ្តែក​ខៀវ ១ ស្លាប​ព្រា។ លាយ​វា​ចូល​គ្នា កូរ​ឲ្យ​សព្វ ហើយ​យក​វា​មក​លាប​និង​ម៉ាស្សា​លើ​មុខ រួច​ទុក​ចោល ៣០ នាទី នោះ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ថា សភាព​ផ្ទៃ​មុខ​ឡើង​ភ្លឺ ហើយ​រលាយ​អស់​នូវ​ស្នាម​អុជ​ខ្មៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក