ការមានទម្លាប់ភ្ញាក់ទាំងកណ្តាលយប់ ឬគេងសុខៗរាងកាយស្រាប់តែបម្រាស់ភ្ញាក់នៅចន្លោះម៉ោងទាបភ្លឺដដែលៗ នោះកុំគិតថាមិនអី ផ្ទុយទៅវិញវាជាសញ្ញាព្រមានដ៏អាក្រក់ទៅវិញទេ។
ភ្ញាក់នៅម៉ោង ១-៣ ទាបភ្លឺ
បន្ទាប់ពីថ្លើមធ្វើការហត់នឿយពេញមួយថ្ងៃ វាក៏ដល់ពេលសម្រាកនៅចន្លោះម៉ោងនោះ។ តែយ៉ាងណាបើឈាមក្នុងថ្លើមផ្គត់ផ្គង់មិនគ្រប់គ្រាន់ ឬឡើងឈាមខ្លាំងពេក វានឹងធ្វើឲ្យថ្លើមឡើងកម្តៅ ដែលនេះហើយជាដើមហេតុនាំឲ្យសុខៗអ្នកស្រាប់តែភ្ញាក់ដោយគ្មានមូលហេតុ។
ប្រសិនអាការៈបែបនេះនៅតែបន្ត វានឹងធ្វើឲ្យថ្លើមមិនទទួលបានពេលវេលាសម្រាក និងការស្តារត្រលប់មកវិញគ្រប់គ្រាន់ ដែលនាំឲ្យទៅពេលខាងមុខ វានឹងកាន់តែធ្ងន់ធ្ងរទៅ។
ភ្ញាក់នៅម៉ោង ៣-៥ ទាបភ្លឺ
នេះចូលមកដល់សួតវិញម្តង ដោយពេលវេលាសម្រាករបស់សួតគឺស្ថិតនៅចន្លោះម៉ោងនេះឯង ហើយប្រសិនវាដំណើរការមិនល្អ នោះនឹងនាំឲ្យអ្នកឧស្សាហ៍មានអាការៈក្អកនៅពេលយប់។
ការភ្ញាក់ចន្លោះម៉ោងនេះយូរទៅ វាក៏វិវត្តទៅជាជំងឺបេះដូង ព្រោះវារំខានដល់ចង្វាក់បេះដូង មិនឲ្យមានលំហូរអុកស៊ីហ្សែនឆ្លងកាត់គ្រប់គ្រាន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក