ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា ចង់បើកការចរចានៅខែមករាខាងមុខ ពោលនៅទីផ្សារដោះដូររដូវរងា ជាមួយការផ្ទេរចេញខ្សែប្រយុទ្ធ Alexandre Lacazette ដែលគេសេសសល់សុពលភាពកុងត្រាមិនដល់ ១ ឆ្នាំទៀតផង។
យើងទៅមើលកុងត្រារបស់ Bale គឺសល់ពេលត្រឹមចុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ដូច Lacazette ដែរ ហើយក្រោមការដឹកនាំរបស់លោក Carlo Ancelotti ក៏មិនមានដំណឹងថាគេចង់បន្តកុងត្រាថ្មីនោះដែរ។ តែការសម្រេចយ៉ាងណា ព្រមផ្ទេរមក Arsenal ឬអត់ យើងមានតែរង់ចាំមើល ដ្បិតអីអតីតកាលគេធ្លាប់ជាកីឡាករនៅក្លឹប Spurs ជាក្លឹបរួមទីក្រុងឡុង។
រីឯ Luka Jovic ដែលមិនមានឱកាសបង្ហាញខ្លួន ក៏មានភាគរយនឹងផ្ទេរចេញដូចគ្នា ជាពិសេសក្រោយពេលដែល Real Madrid ត្រៀមយកអ្នកថ្មីដូចជា Kylian Mbappe ឬ Erling Haaland នៅពេលខាងមុខ។ គួរបញ្ជាក់ថា Jovic សល់កុងត្រាជាមួយស្តេចស ដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ហើយស្ថិតិជារួមគេរកបាន ២ គ្រាប់និង Assist ៣ លើកនៅការបង្ហាញខ្លួន ៣៨ ប្រកួតឲ្យក្លឹបអេស្ប៉ាញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក