បើតាមការឲ្យដឹងពីអតីតកីឡាករជើងចាស់នៅ Man Utd គឺលោក Gary Neville បានទម្លាយពីដំណោះស្រាយដែលលោក Sir Alex Ferguson នឹងធ្វើ ប្រសិនលោកនៅដឹកនាំក្លឹបបិសាចក្រហម ហើយស្ថិតក្នុងស្ថានភាពធ្លាក់ទម្រង់លេងដូចសព្វថ្ងៃនេះ។
យើងទៅមើលលោក Ole Gunnar Solskjaer ដែលជាគ្រូបច្ចុប្បន្នរបស់ United នៅរយៈពេលចុងក្រោយបានបរាជ័យជាបន្តបន្ទាប់ ហើយខកខានឱកាសយកពិន្ទុនៅប្រកួតសំខាន់ៗ មានតាំងពីនៅ UCL គ្រាចាញ់ Young Boys ក៏ដូចជាការចាញ់ Aston Villa និង Leicester City។
និយាយលើការផ្សាយផ្ទាល់ផ្ទាល់ ក្នុងគណនី Instagram អតីតខ្សែការពារ Neville ថា បើ Sir Alex នៅដឹកនាំ នោះប្រាកដជានឹងដាក់ Edinson Cavani ឲ្យលេងស្មើ Role របស់ Cristiano Ronaldo ជាប្រយុទ្ធពេញតួ ២ រូបនៅខាងលើ ហើយលេងខ្សែបម្រើ ៤ រូបគាំទ្រពីក្រោម មានទាំងបម្រើស្លាបសងខាងផង។
នេះវាខុសពីអ្វីដែល Ole ដឹកនាំបច្ចុប្បន្ន គឺលោកមិនដាក់ Cavani ឲ្យលេងរួមគ្នាជាមួយ Ronaldo នោះទេ ផ្ទុយទៅវិញ រមែងប្រើប្រព័ន្ធ ៤-២-៣-១ ដែលដាក់ Ronaldo ឈរខាងលើតែម្នាក់ឯង ខណៈដែលលទ្ធផលចេញមក គឺអាក្រក់ច្រើនជាងល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក