តារាឆ្នើម Cristiano Ronaldo ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករដែលស្រលាញ់ការដេញសេរ៊ីរថយន្តខ្លាំងបំផុត ហើយបើតាមរបាយការណ៍ពីគេហទំព័រ Marca ថ្មីៗនេះ លោកទើបតែចំណាយលុយ ១០ លានអឺរ៉ូបន្ថែមទៀត លើការទិញរថយន្ត Bugatti Centodieci ផងដែរ។
ក្រៅពីតម្លៃដ៏ថ្លៃ ដែលចូលល្បាក់ជិត ១២ លានដុល្លារ សម្រាប់រថយន្ត Bugatti ម៉ូឌែលនេះ មានតែ ១០ គ្រឿងប៉ុណ្ណោះក្នុងលោក ហើយ Ronaldo ជាម្ចាស់ ១ ក្នុងចំណោមនោះ។
រថយន្តពណ៌ស លាយខ្មៅរបស់ Bugatti ជំនាន់ពិសេសមួយនេះ មានបំពាក់នូវម៉ាស៊ីន W16 ចំណុះ ៨ លីត្រ ដែលវាមានល្បឿនអតិបរមាឡើងដល់ ៣៨០ គ.ម/ម៉ ខណៈល្បឿនស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេល ២,៦ វិនាទី។
គួរបញ្ជាក់ថា តារាឆ្នើមវ័យ ៣៦ ឆ្នាំ មានរថយន្តសេរ៊ីទំនើបមិនក្រោម ១០ គ្រឿងឡើងក្នុងបណ្តុំរថយន្តដែលលោកមានសព្វថ្ងៃ រួមមានទាំងយីហោ Lamborghini, Roll Royce, McLaren និង Bugatti នេះជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក