បេះដូងគឺជាសញ្ញាតំណាងឲ្យសេចក្តីស្រឡាញ់ ហើយបរិស្ថានធម្មជាតិ ដែលមានរាងបេះដូងក៏អាចបង្ហាញទស្សនៈសេចក្ដីស្នេហា ឲ្យដឹងថាអ្នកជាគូស្នេហ៍បែបណាដែរ ។
សូមរើសរូបភាពបេះដូងមួយដែលអ្នកចូលចិត្តបំផុត ហើយរំកិលចុះទៅអានចម្លើយខាងក្រោម ។
បេះដូងទី 1៖ ជាគូស្នេហ៍ដ៏ជ្រាលជ្រៅ
អ្នកដែលរើសយកលេខ ១ គឺជាមនុស្សមានទំនាក់ទំនងផ្សាភ្ជាប់រឹងមាំ ពោរពេញទៅដោយភាពស៊ីជម្រៅ វាមិនមែនជាស្នេហាមួយភ្លែតៗ បង្កើតភាពរំជើបរំជួលហើយបញ្ចប់នោះទេ ។ អ្នកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់ ចេះចាត់ចែងអ្វីសមឬមិនសម ចេះយល់ចិត្តស្មើដើមស្មើចុង ។
បេះដូងទី 2៖ គូស្នេហ៍ដែលគួរឲ្យស្វែងយល់
អ្នកមិនមែនជាមនុស្សរ៉ូមែនទិច ប៉ុន្តែភាពទាក់ទាញរបស់អ្នកគឺជាអាថ៌កំបាំង ធ្វើឱ្យអ្នកក្លាយជាមនុស្សគួរឲ្យចង់ស្វែងយល់ ។
អ្នកនឹងមិនបង្ហាញពីអត្តចរិតពិតឲ្យអ្នកដទៃបានឃើញងាយៗនោះទេ ហើយភាពទាក់ទាញរបស់អ្នកដូចនេះ វាធ្វើឱ្យមនុស្សចង់នៅក្បែរ ។
បេះដូងទី 3៖ ជាគូស្នេហ៍ដែលលះបង់
ការលះបង់គឺជាអ្វីដែលអ្នកប្រើដើម្បីបង្កើតទំនាក់ទំនងស្នេហា អ្នកនឹងហ៊ានចំណាយក្នុងការបង្កើតបរិយាកាសរ៉ូមែនទិកសម្រាប់មនុស្សជាទីស្រឡាញ់ ហើយនេះគឺជាសេចក្ដីសុខរបស់អ្នក ដែលបានឃើញមនុស្សជាទីស្រឡាញ់សប្បាយចិត្ត ។
បេះដូងទី 4៖ គូស្នេហ៍ក្មេងខ្ចី
អ្នកដែលរើសយកបេះដូងទី ៤ មានន័យថា អ្នកជាគូស្នេហ៍មានចរិតក្មេងខ្ចី នោះក៏ព្រោះតែអ្នកចង់បានការមើលថែ ការយកចិត្តទុកដាក់ពីមនុស្សជាទីស្រលាញ់ ហើយអ្នកតែងតែចូលចិត្តមានស្នេហាដែលយូរៗជួបមុខគ្នាម្តង ។ មិនតែប៉ុណ្ណោះ អ្នកមានទំនោរងប់ងុលនឹងមនុស្សដែលមានស្នេហាផ្អែមល្ហែម ចិត្តមួយថ្លើមមួយ ។
បេះដូងទី 5៖ ជាមនុស្សស្មោះត្រង់
អ្នកគឺជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់ ម្ល៉ោះ និងមានមន្តស្នេហ៍បំផុត ថ្វីត្បិតអ្នកជាមនុស្សពូកែកំប្លុកកំប្លែង និយាយលេងច្រើន តែបើបានជួបមនុស្សត្រូវចិត្តហើយ អ្នកនឹងយកចិត្តទុកមនុស្សជាទីស្រឡាញ់បានស្មើដើមស្មើចុងណាស់ ។
បេះដូងទៅ 6៖ គូស្នេហ៍ពុះកញ្ជ្រោល
អ្នកគឺជាមនុស្សដែលមានថាមពលខ្ពស់នៅក្នុងខ្លួន នៅពេលធ្វើអ្វីមួយអ្នកនឹងធ្វើវាឲ្យបានសម្រេច ហើយនៅពេលអ្នកស្រលាញ់នរណាម្នាក់អ្នកនឹងស្រឡាញ់គេអស់ពីចិត្ត ស្មោះសរមួយនឹងមួយទៀតផង ។ ថ្វីត្បិតអ្នកមិនសូវជាពូកែនិយាយពាក្យផ្អែមល្ហែមក៏ពិតមែន តែទង្វើរបស់អ្នកវាបានបញ្ជាក់រួចទៅហើយ ។
ប្រភព៖ Knongsrok