ស៊ុតគឺជាអាហារម្យ៉ាង ដែលមានជីវជាតិ និងប្រូតេអ៊ីនល្អជាច្រើន។ តែយ៉ាងណាជាមួយការទទួលទានលាយគ្នា នឹងអាហារទាំង ៤ ខាងក្រោម វាបង្កទៅជាផលមិនល្អ នាំឲ្យគ្រោះថ្នាក់ដល់រាងកាយទៅវិញ៖
ហាមផ្តាច់ការទទួលទានស៊ុត លាយជាមួយស្ករស ព្រោះដោយសារធាតុទាំងពីរ ដែលមានក្នុងស៊ុតនិងស្ករស ប្រតិកម្មចូលគ្នា វានឹងដាក់បន្ទុកទៅលើក្រពះ។
ជាងនេះដោយសារតែស៊ុតសម្បូរទៅដោយសារធាតុចិញ្ចឹមស្រាប់ អ៊ីចឹងក៏ប្រឈមនឹងឲ្យអ្នកកើតជំងឺទឹកនោមផ្អែម និងធាត់ ឬវិវត្តទៅជាកោសិកាជំងឺមហារីកថែមទៀតផង។
៣) ផ្លែទន្លាប់
បន្ទាប់ពីទទួលទានផ្លែទន្លាប់ ហើយភ្លាមៗនោះទៅលូកស៊ុត អ្នកអាចសាកបាន ដោយអ្នកក្រពះខ្សោយអាចនឹងមានអាការៈចង់ក្អួតចង្អោរ ឬអ្នកធម្មតា អាចវិវត្តទៅរកជំងឺរលាកក្រពះស្រួចស្រាល់។
ក្នុងករណីដែលអ្នកជ្រុលទទួលទានហើយមានបញ្ហាណាមួយ ដោយចៃដន្យ អ្នកត្រូវប្រញាប់ទទួលទានទឹក ២០០ ក្រាម លាយជាមួយអំបិល ២០ ក្រាម ដើម្បីឲ្យវាបន្សាបជាតិពុលដែលប្រតិកម្មទាំងអស់នោះចេញពីរាងកាយ ឬអាចបុកខ្ញីស្រស់លាយជាមួយទឹកក្ដៅឧណ្ហ៍ៗផឹក។
២) ផឹកតែ
ពេលទទួលទានស៊ុត អ្នកមិនគួរផឹកតែ ក្នុងពេលតែមួយនោះទេ ព្រោះដោយសារក្នុងស្លឹកតែវាមានផ្ទុកនូវអាស៊ីដតានីន ហើយពេលផ្សំជាមួយប្រូតេអ៊ីនដែលមានក្នុងស៊ុត វានឹងបង្កទៅជាសមាសធាតុម្យ៉ាងដែលធ្វើឲ្យពោះវៀន ពិបាកដំណើរការ ឬបង្កទៅជាបញ្ហាទល់លាមក។
១) សាច់ទន្សាយ
ជាប្រភេទសាច់ដែលមានរសជាតិផ្អែម និងត្រជាក់ ប៉ុន្តែត្រូវដឹងថា ប្រូតេអ៊ីនក្នុងស៊ុតក៏ត្រជាក់ដែរ ដូច្នេះពេលទទួលទានលាយគ្នា ប្រតិកម្មរបស់វានឹងអាចធ្វើឲ្យអ្នករាគបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក