ថ្លើមគឺជាសរីរាង្គដ៏សំខាន់ ដែលទទួលខុសត្រូវក្នុងការបន្សាបជាតិពុល ហើយបើថ្លើមមានសុខភាពល្អ នោះសរីរាង្គដទៃទៀត ក៏ដំណើរការល្អដូចគ្នា។ ផ្ទុយទៅវិញ បើតួនាទីរបស់ថ្លើមចុះខ្សោយ បណ្តុំជាតិពុលច្រើនក្នុងរាងកាយ យូរទៅអ្នកនឹងប្រឈមហានិភ័យនៃការកើតជំងឺជាបន្តបន្ទាប់។
ខាងក្រោម Knongsrok ណែនាំនូវបន្លែ ៣ ប្រភេទ ដែលល្អបំផុតសម្រាប់ការលើកកម្ពស់ និងជួយឲ្យថ្លើមលាងជាតិពុលពីរាងកាយបានស្អាតល្អ៖
៣) ស្ពៃខ្មៅ
ជាបន្លែដ៏ពេញនិយម មានតម្លៃថោក ងាយស្រួលរកនៅលើទីផ្សារ។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន C, K, និងសារធាតុរ៉ែ។ ការទទួលទានវាជាប្រចាំ អាចជួយបង្កើនចរាចរឧស្ម័នក្នុងថ្លើម ដើម្បីកាត់បន្ថយដំណើរការគាំងនៃថ្លើម ហើយក៏អាចកម្ចាត់កូឡេស្តេរ៉ុលលើសចេញពីរាងកាយថែមទៀតផង។
២) ត្រកួន
វាមានកាឡូរីតិចណាស់ តែសម្បូរទៅដោយវីតាមីន និងមានឥទ្ធិពលកាត់បន្ថយកូឡេស្តេរ៉ុលមិនល្អចេញពីរាងកាយ និងជួយឲ្យថ្លើមមិនត្រូវបានហុំព័ទ្ធដោយខ្លាញ់លើស។
លើសពីនេះត្រកួនក៏ជួយឲ្យក្រពះនិងពោះវៀនដំណើរការល្អ ហើយវាមានជាតិអាល់កាឡាំង សរសៃ ដែលជួយជំរុញចលនាក្រពះពោះវៀន ការពារជំងឺមហារីកថែមទៀតផង។
១) ពោតបារាំង
តាមអ្នកជំនាញផ្នែកសុខភាពបានណែនាំថា ពោតបារាំងសម្បូរទៅដោយប្រូតេអ៊ីន សារធាតុរ៉ែ ដែលការទទួលទានជាប្រចាំរៀងរាល់ថ្ងៃ គឺល្អសម្រាប់រាងកាយ ការពារថ្លើម និងសំយោគ Glycogen ជួយបង្កើនសមត្ថភាពប្រឆាំងមេរោគក្នុងកោសិកាថ្លើម។ តែយ៉ាងណាសូមណែនាំបន្តិច បើអ្នកខ្សោយក្រពះ កុំសូវទទួលបានពោតបារាំងនេះច្រើនពេកអី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក