ពាក់កណ្តាលនៃទំព័រទី ១០ ប្រចាំឆ្នាំ ២០២១ បាននឹងឈានចូលមកដល់ហើយ ដោយឡែកតាមហោរាសាស្រ្តបានទស្សន៍ទាយនៅជោគជតារាសីឆ្នាំទាំង ៣ ដែលនឹងងើបខ្ពស់នៅចន្លោះសប្តាហ៍ថ្មី រាប់ពីថ្ងៃទី ១៨ ដល់ ២៤ តុលាខាងមុខនេះ។ តើមានឆ្នាំរបស់អ្នកដែរឬទេ តុះទៅផ្ទៀងផ្ទាត់នៅខាងក្រោមទាំងអស់គ្នា៖
អ្នកកើតឆ្នាំខាល - ខ្លា
មនុស្សដែលកើតឆ្នាំខាល ច្រើនតែជាមនុស្សមានភាពក្លាហាន និងមានទំនុកចិត្ត។ នៅពេលដែលពួកគេចង់បានអ្វីមួយ គឺពួកគេនឹងខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសឡើយ ហើយធ្វើវាអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅគោលដៅ។
សូមអរគុណដល់ផ្កាយនាំសំណាងដែលកើតមាននៅពាក់កណ្តាលខែតុលានេះ នឹងជួយឲ្យអ្នកកើតឆ្នាំខាល មានជីវិតរលូនជាងពេលមុនៗ។ ពួកគេនឹងទទួលបានលាភពីមនុស្សជុំវិញខ្លួន ដែលមានគេជួយលើកជួយជំរុញឲ្យឈានទៅចំណុចខ្ពស់មួយកម្រិតទៀត។ នៅសប្តាហ៍ថ្មីនេះ អ្នកខិតខំតែបន្តិច ក៏អាចទទួលបានចំណូលច្រើនសន្ធឹកត្រលប់មកវិញដែរ។
អ្នកកើតឆ្នាំថោះ - ទន្សាយ
មនុស្សកើតឆ្នាំថោះ ជាមនុស្សដែលមានភាពចចេសរឹងរូសបន្តិច ពោលមិនងាយចុះចាញ់នឹងអ្នកដទៃ។ នោះហើយជាមូលហេតុដែលជំរុញឲ្យពួកគេបំបោលមិនបោះបង់ក្នុងអាជីពការងារ ហើយតែងតែមានភាពរីកចម្រើនច្រើនជាងបរាជ័យ។
កាលវិភាគនាំលាភក៏ចូលមកដល់សម្រាប់អ្នកកើតឆ្នាំថោះ នៅសប្តាហ៍ថ្មីនេះ ដោយឱកាសថ្មីនឹងបើកចំហរង់ចាំអ្នក ក្នុងការបង្កើតប្រាក់ចំណូលបន្ថែមទៀត ពោលអាចតាមរយៈការឡើងឋានៈ ឬបានផលចំណេញខ្ពស់ណាមួយពីការរកស៊ី។
ប៉ុន្តែអ្នកត្រូវចាំថា អ្នកមិនអាចចៀសពីការច្រណែនរបស់មនុស្សទាំងឡាយនៅជុំវិញខ្លួនបានឡើយ អ៊ីចឹងកុំទោរទន់ ឬខូចចិត្តដោយសារពាក្យសម្តី ឬសកម្មភាពមួយចំនួនរបស់គេឲ្យសោះ។
អ្នកកើតឆ្នាំម្សាញ់ - ពស់
ជាមនុស្សដែលច្រើនតែបានជួបដៃគូល្អៗក្នុងជីវិត ទាំងអាជីពការងារ ស្នេហា និងទំនាក់ទំនងរកស៊ីទូទៅ សម្រាប់អ្នកកើតឆ្នាំពស់។
លាភសំណាងរបស់អ្នកកើតឆ្នាំពស់ក៏បានរំកិលចូលមកដល់ដែរនៅខែពាក់កណ្តាលខែតុលានេះ ហើយបញ្ហាដែលបានកើតឡើងកន្លងមក នឹងមិនចាំបាច់ដោះស្រាយដោយខ្លួនឯងទេ ពោលនឹងមានគេមកចាំជួយ ហើយគេនោះហើយជាអ្នកនាំសំណាងដល់អ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក