Salah មិន​ចំណាយ​ពេល​មួយ​អាជីព​នៅ​ហង្ស​ទេ Neville ចុច​ឈ្មោះ​ទ្រនំ​ថ្មី ៣ ដែល​មាន​ភាគរយ​ខ្ពស់

Mohamed Salah បាន​នឹង​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ Liverpool ដោយ​កាល​ពី​យប់​មិញ ក៏​គេ​ទើប​តែ​បញ្ចប់​ទី​រក​បាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ នៅ​ចំណែក​យក​ឈ្នះ ៥-០ ទៅ​លើ Watford។ ស្ថិតិ​នា​រដូវ​កាល ២០២១/២២ ខ្សែ​ប្រយុទ្ធ​អេហ្សីប រក​បាន ១០ គ្រាប់​និង Assist ៤ លើក​នៅ​ការ​បង្ហាញ​ខ្លួន ១០ ប្រកួត​សរុប។

49261223 10099363 Image M 7_1634413221982

GettyImages 1346896321 D87e

ទន្ទឹម​ដែល​សុពលភាព​កុងត្រា​របស់ Salah ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ក៏​នាំ​ឲ្យ​កើត​មាន​ចចាមអារ៉ាម​ ពាក់ព័ន្ធ​នឹង​អនាគត​មិន​ប្រាកដប្រជា​របស់​គេ ដែល​ខ្លះ​ថា អាច​នឹង​ចាកចេញ ខ្លះ​ថា​នឹង​បន្ត​នៅ​ជាមួយ​ការ​ទទួល​យក​ថ្លៃ​ពលកម្ម​កប់​ពពក។

យ៉ាង​ណា​ក្រឡេក​មក​ការ​យល់​ឃើញ​របស់​លោក Gary Neville អតីត​ជើង​ចាស់​នៅ PL បាន​និយាយ​ថា Salah គេ​ពិត​ជា​ចាប់​អារម្មណ៍​លើ​ក្លឹប ៣ ក្រៅ​លីគ​កំពូល​អង់គ្លេស ហើយ​គេ​នឹង​មិន​ឈរ​ជើង​មួយ​អាជីព​នៅ​ហង្ស​ទេ។

Thumb_128024_default_news_size_5

Neville ថា៖ "ខ្ញុំ​មិន​គិត​ថា Salah គេ​ចាយ​ពេល​មួយ​អាជីព​នៅ Liverpool ទេ ដោយ​គេ​បាន​ធ្វើ​រឿង​អស្ចារ្យ​ខ្លាំង​បំផុត​ហើយ​នៅ​ទី​នេះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​ចង់​ទៅ​ចូលរួម​នៅ​ក្លឹប Paris Saint-Germain, Real Madrid ឬ​អាច​ជា Barcelona"។

លោក​បន្ត៖ "តែ​យ៉ាង​ណា​ខ្ញុំ​គិត​ថា តាម​ស្ថានភាព​ពេល​នេះ គេ​មិន​អាច​ទៅ Barcelona ទេ ហើយ​ជម្រើស​ល្អ​បំផុត​គឺ​មាន​តែ​ក្លឹប Real Madrid ប៉ុណ្ណោះ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក