Pogba ថា Ole ដោះស្រាយ​រឿង​នេះ​អត់​ចេញ ទើប​ក្រុម​នៅ​តែ​បន្ត​ភ្លាត់​ចាញ់​បែប​ហ្នឹង

Paul Pogba បាន​រិះគន់​ទៅ​លើ​ទម្រង់​លេង​របស់​ក្រុម ក្រោយ​ចាញ់​ Leicester City ៤-២ ហើយ​និយាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer មិន​ទាន់​រក​ឃើញ​ចន្លោះ​ប្រហោង ឬ​បញ្ហា​ពិត​ប្រាកដ​នោះ​ទេ។

0_GettyImages 1346917647

1634408707_262764_noticia_normal_recorte1

ដ្បិត​បើ Greenwood និង Rashford រក​បាន​ម្នាក់​មួយ​គ្រាប់ តែ​មិន​គ្រប់គ្រាន់​ក្នុង​ការ​យក​ជ័យជម្នះ ឬ​សូម្បី ១ ពិន្ទុ​បាន​ឡើយ ហើយ Pogba ថា United នៅ​តែ​កើត​មាន​ការ​ភ្លាត់​គ្រាប់​បាល់​ដែល​មិន​គួរ​កើត ពោល​នៅ​តំបន់​ខាង​ក្រោម គឺ​ជា​បញ្ហា​ដែល​ Ole ​មិន​ទាន់​អាច​ដោះស្រាយ​ចេញ។

និយាយ​ប្រាប់ Sky Sports ក្រោយ​ចប់​ការ​ប្រកួត ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ប្រាប់​ថា៖ "ស្មោះត្រង់​ទៅ យើង​ស្ថិត​ក្នុង​ការ​ប្រកួត​របៀប​ហ្នឹង​យូរ​ណាស់​មក​ហើយ យើង​មិន​ទាន់​រក​ឃើញ​បញ្ហា​ពិត ថា​វា​កើត​ឡើង​មក​ពី​អ្វី​នៅ​ឡើយ​ទេ"។

Tr

លោក​បន្ត៖ "ការ​ដែល​យើង​របូត​គ្រាប់​បាល់ គ្រាប់​បាល់​ងាយៗ គ្រាប់​បាល់​ឆ្កួត​ឡប់ ដែល​មិន​សម​នឹង​កើត នេះ​អ្នក​គាំទ្រ​ក៏​កំពុង​តែ​ដាក់​សម្ពាធ​មក​លើ​យើង​ខ្លាំង​ណាស់​ដែរ ជា​រួម​ទៅ​យើង​ត្រូវ​តែ​លេង​ឲ្យ​មើល​ទៅ​ចាស់​ទុំ​ជាង​នេះ​បន្តិច លេង​ដោយ​ប្រើប្រាស់​បទពិសោធន៍​ដែល​ធ្លាប់​មាន"។

"តែ​ឥឡូវ​យើង​ត្រូវ​តែ​រក​ឲ្យ​ឃើញ​នូវ​គន្លឹះ​នៃ​ការ​ប្រកួត​ពិត ហើយ​បរាជ័យ​ថ្ងៃ​នេះ ខ្ញុំ​គិត​ថា​យើង​សក្តិសម​នឹង​ទទួល​បាន​ហើយ"៕ ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក