ក្លឹប R.Madrid ដាក់​ឈ្មោះ Hazard ជា​ថ្នូរ​ប្តូរ​យក​គ្រាប់​ពេជ្រ​កំពុង​រះ​នៅ​លីគ PL មួយ​រូប

ក្លឹប​យក្ស​ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​បោះបង់ Eden Hazard ចេញ​ពី​ក្លឹប​ហើយ បន្ទាប់​ពី​កីឡាករ​បែលហ្សិក នៅ​តែ​មិន​ទាន់​អាច​បង្ហាញ​ភាព​ខ្លាំង​ពិត​ប្រាកដ​របស់​ខ្លួន ហើយ​រយៈ​ពេល​ចុង​ក្រោយ​នៅ​បន្ត​ជួប​បញ្ហា​របួស​ឥត​ឈប់។

June 13 2019 Madrid Spain Eden Hazard R And Florentino Perez President Of Real Madrid Pose W

បើ​តាម​អ្នក​សារព័ត៌មាន​លោក Ekrem Konur បាន​ឲ្យ​ដឹង​ថា ក្រុម​ស្តេច​ស Madrid កំពុង​រៀបចំ​សំណើ​ក្នុង​ការ​ផ្តល់​ជូន Hazard ទៅ​ឲ្យ​ក្លឹប Liverpool នៅ Premier League ជា​ថ្នូរ​ចង់​ប្តូរ​យក Mo Salah ត្រលប់​មក​វិញ។ នេះ​មិន​មែន​ប្តូរ​ស្មើ​ទេ គឺ​ក្លឹប​នឹង​ព្រម​ចាយ​លុយ​មួយ​ចំនួន​បន្ថែម​ទៀត​ប៉ះប៉ូវ​ឲ្យ​ទៅ​ម្ចាស់ដី Anfield គ្រាន់​តែ​មិន​ចង់​ចាយ​លុយ​ទាំង​ដុល ទើប​ដាក់​ឈ្មោះ Hazard ​ដើម្បី​កាត់​បន្ថយ​ចំណាយ​ខ្លះ។

Thumb_128024_default_news_size_5

នេះ​មិន​ច្បាស់​ថា ក្រុម​របស់​លោក Jurgen Klopp ព្រម​ឬ​អត់​ទេ តែ​វា​ស៊ីសង​លើ​ការ​ចរចា​ គ្រាន់​ថា​សំណើ​នេះ មាន​ភាគរយ​ទាប​បំផុត​ដែល​អាច​សម្រេច​ទៅ​បាន។ ព្រោះ​អី Salah កំពុង​លេង​ល្អ ហើយ​ Liverpool ក៏​ស្រលាញ់​គុណភាព​របស់​ខ្សែ​ប្រយុទ្ធ​អេហ្សីប​ខ្លាំង​ណាស់​ផង​ដែរ ខណៈ​រឿង​បន្ត​កុងត្រា​ថ្មី ក៏​ក្លឹប​មិន​រុញរា​នឹង​ផ្តល់​ជូន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​មុន​សម្រាប់ Salah ថែម​ទៀត។

Skysports Mohamed Salah Liverpool_5548292

យ៉ាង​ណា​មួយ​ផ្សេង​ទៀត​វា​ស៊ីសង​លើ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ផ្ទាល់ ព្រោះ​អាយុ​របស់​គេ​ក៏​រាង​ជ្រេ​ចូល​ដល់ ២៩ ឆ្នាំ​ហើយ អ៊ីចឹង​ការ​ចង់​មក​លេង​ឲ្យ​ក្លឹប Real Madrid បើ​ផ្ទេរ​មក​ពេល​នេះ គឺ​ជា​ជម្រើស​ល្អ​បំផុត។ ទៅ​មើល​ស្ថិតិ​របស់ Salah នៅ​រដូវ​កាល ២០២១/២២ បង្ហាញ​ខ្លួន ១០ ប្រកួត រក​បាន ១០ គ្រាប់​និង Assist ៤ លើក​ហើយ​ឲ្យ​ហង្ស៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក