សួស្តីប្រិយមិត្តគេហទំព័រ Knongsrok ថ្ងៃនេះយើងខ្ញុំសូមបន្ថែមវិធីក្នុងការមើលចរិតលក្ខណៈមនុស្ស តាមរយៈទ្រង់ទ្រាយក្រចកដៃ ដែលជាវិធីងាយៗនិងឆុតខ្លាំងណាស់ ជាវិធីដែលប្រិយមិត្តអាចយកទៅលួចមើលចរិតនរណាម្នាក់បានយ៉ាងងាយ ដោយមិនចាំបាច់ទៅចាប់ដៃគេឡើយ តោះទៅមើលទាំងអស់គ្នា ។
ប្រភេទទី 1 ក្រចករាងត្រីកោណ
អ្នកមានក្រចកដៃបែបនេះ គឺជាមនុស្សដែលមានអំណាចមុតស្រួច ក្លាហាន រឹងរូស មានការប្តេជ្ញាចិត្តក្នុងការធ្វើការ ប្រសិនបើធ្វើអ្វីមួយលទ្ធផលចេញមកត្រូវតែចេញមកល្អបំផុត។ ប៉ុន្តែចំណុចខ្សោយរបស់មនុស្សដែលមានក្រចករាងត្រីកោណនោះគឺ ប្រសិនបើមនុស្សនៅជុំវិញគាត់មិនឃើញពីសារៈសំខាន់របស់គាត់ទេ គាត់នឹងមានអារម្មណ៍មិនល្អភ្លាម ។
ប្រភេទទី 2 ក្រចករាងដូចគ្រាប់អាល់ម៉ុង
អ្នកមានក្រចកដៃបែបនេះ គឺជាមនុស្សម្នាក់ដែលតែងតែត្រូវបានមិត្តជុំវិញខ្លួនជឿជាក់ ថាជាបុគ្គលអាចផ្តល់ការណែនាំល្អៗបាន តែក្នុងនាមជាអ្នកប្រឹក្សាឲ្យអ្នកដទៃ វាអាចបង្កឱ្យមានភាពតានតឹង ដោយសារមនុស្សដែលមានទម្រង់ក្រចកនេះគឺជាមនុស្សដែលស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនច្រើនពេក រហូតភ្លេចគិតពីខ្លួនឯង ។
ប្រភេទទី 3 ក្រចកវែងនិងធំ
អ្នកមានក្រចកដៃបែបនេះ ជាមនុស្សបើកចំហនិងចូលចិត្តស្តាប់យោបល់របស់អ្នកដទៃ ក៏ជាមនុស្សដែលមានភាពស្ងប់ស្ងាត់ និងមានការទទួលខុសត្រូវខ្ពស់ មនុស្សដែលមានក្រចកដូចនេះអាចចាត់ទុកថាជាមនុស្សមានគុណភាព ។
ប្រភេទទី 4 ក្រចកធំនិងរាបស្មើ
មនុស្សដែលមានក្រចកដូចនេះ ជាមនុស្សមានសមត្ថភាពវិភាគរឿងស្មុគស្មាញ ជាពិសេសតែងតែធ្វើជាទីប្រឹក្សាក្នុងចំណោមមិត្តភក្តិ ឬមិត្តរួមការងារ ជាមនុស្សឧស្សាហ៍ព្យាយាម ចូលចិត្តបង្កើតអ្វីដែលថ្មី ។
ប្រភេទទី 5 ក្រចកវែងតូចត្បៀត
អ្នកមានក្រចកដៃបែបនេះ ជាមនុស្សចូលចិត្តរបៀបរៀបរយ មានបុគ្គលិកលក្ខណៈស្អាតបាត និងប្រណីត ចូលចិត្តក្លាយជាចំណុចនៃការយកចិត្តទុកដាក់ និងការលួងលោមចិត្ត។
ប្រភេទទី 6 ក្រចករាងរាងស៊ុត
វាគឺជាទម្រង់ក្រចករបស់មនុស្សសុទិដ្ឋិនិយមមើលពិភពលោកក្នុងផ្លូវល្អ ពួកគេច្រើនតែជាអ្នកសម្របសម្រួលនៅពេលមានជម្លោះកើតឡើង តែដោយសារតែគេជាមនុស្សសុទិដ្ឋិនិយមខ្លាំង គេអាចបាត់បង់ទ្រព្យ ឬខាតបង់ប្រយោជន៍ញឹកញាប់ ។
ប្រភេទទី 7 ក្រចកខ្លីតូច
មនុស្សដែលមានក្រចកដូចនេះ ទំនងធ្វើសកម្មភាពលឿនដូចផ្លេកបន្ទោរ មិនសូវចេះអត់ធ្មត់ រហូតដល់ពេលខ្លះវាអាចធ្វើឱ្យមនុស្សមួយចំនួននៅជុំវិញគេ មានអារម្មណ៍មិនល្អ តែត្បិតលឿនបែបនេះគេនៅតែត្រូវការភាពល្អឥតខ្ចោះច្រើន ប្រសិនបើគេកំពុងធ្វើការជាមួយអ្នកដទៃ អាចមានទំនោរប៉ះទង្គិចគ្នាជាមួយមិត្តរួមការងារ ។
ប្រភេទទី 8 ក្រចកខ្លីមូល
មនុស្សដែលមានក្រចកបែបនេះ គឺជាមនុស្សដែលសាងសំណើច និងសុភមង្គលឲ្យមនុស្សជុំវិញខ្លួនបាន ។ គេក៏ជាមនុស្សស្រឡាញ់គ្រួសារ និងការពារមនុស្សជាទីស្រឡាញ់ ហើយមិនចូលចិត្តការផ្លាស់ប្តូរ ថែមជាមនុស្សផ្តាច់ការទៀតផង បើគេសម្រេចចិត្តធ្វើអ្វីហើយគឺគ្មានអ្វីកែប្រែចិត្តគេបានទេ ។
ប្រភេទទី 9 ក្រចករាងដូចដាវ
មនុស្សដែលមានក្រចកបែបនេះ គឺជាមនុស្សម្នាក់ដែលយកចិត្តទុកចំពោះការងារខ្លាំង ប្រសិនបើគេបានទទួលកិច្ចការណាមួយបើទោះជាមិនចូលចិត្តក៏ដោយ ក៏គេត្រូវសម្រេចវាឲ្យបានដែរ ។ ហើយក្នុងនាមជាមនុស្សម្នាក់ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងរឿងការងារ ដែលទាមទារឱ្យមានការធ្វើការជាក្រុម ប៉ុន្តែប្រសិនបើមិត្តរួមក្រុមខ្ជិលច្រអូស មិនខ្នះខ្នែងរូបគេអាចនឹងថាឲ្យដោយមិនទុកមុខឡើយ ៕
ប្រភព: Knongsrok