មេរៀនជីវិតទាំង៣ ដែលត្រូវតែចងចាំទុក ដើម្បីផ្លាស់ប្ដូរជីវិត នៅពេលដែលជួបការបរាជ័យ

ជីវិតតែងតែផ្តល់ឱ្យយើងនូវឧបសគ្គ បញ្ហា ការលំបាកច្រើនរាប់មិនអស់។ សម្រាប់អ្នកដែលដឹងពីវិធីដើម្បីប្រឈមមុខ ប្រយុទ្ធនឹងបញ្ហា នោះអ្នកនឹងមានឱកាសក្លាយជាអ្នកឈ្នះមិនខានឡើយ។ យ៉ាងណាមិញ មេរៀនទាំង៣ខាងក្រោមនេះ គឺជារឿងដែលអ្នកគួរតែចងចាំទុក នៅពេលដែលជីវិតជួបបញ្ហា ប្រសិនបើអ្នកអាចធ្វើបាន អ្នកនឹងក្លាយជាអ្នកឈ្នះយ៉ាងពិតប្រាកដ។

១. រឿងដំបូង

នៅព្រឹកព្រលឹម អ្នកកាប់ឈើបានជួបក្រុមអ្នកគង្វាលនៅឯជើងភ្នំ។ គាត់បានជជែកគ្នាដោយរីករាយ ជាមួយអ្នកគង្វាលពេញមួយថ្ងៃ។ រហូតដល់មេឃចាប់ផ្ដើមងងឹត សត្វចិញ្ចឹមរបស់ង្នកគង្វាល ក៏បានស៊ីស្មៅឆ្អែត ចំណែកឯអ្នកកាប់ឧសវិញ មិនបានឧសសោះឡើយ។

ភារកិច្ចនៅដំណាក់កាលនីមួយៗនៃជីវិត គឺខុសគ្នា វាចាំបាច់ក្នុងការបែងចែកឱ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកជាអ្នកកាប់ឈើ អ្នកមិនអាចនិយាយជាមួយក្រុមគង្វាលបានទេ។ មិនមានអ្វីគួរឱ្យភ័យខ្លាចអំពីការដើរតែម្នាក់ឯងនៅក្នុងជីវិតនោះឡើយ។ អ្វីដែលគួរភ័យខ្លាចនោះគឺថា យើងរសាត់ទៅតាមលំហូរ ហើយបាត់បង់ភាពជាខ្លួនឯង លែងដឹងភារកិច្ច មិនដឹងតួនាទី និងទំនួលខុសត្រូវនៅក្នុងជីវិត និងកិច្ចការងាររបស់ខ្លួនឯ។

4b3e8a86d4daa5aaf4186ed529f3935d

២. រឿងទីពីរ

កាលពីមុនមានព្រះសង្ឃ និងអ្នកលក់សាច់ម្នាក់ ដែលជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា។ ព្រះសង្ឃត្រូវក្រោកពីព្រលឹមដើម្បីសូត្រធម៌ជារៀងរាល់ថ្ងៃ ហើយអ្នកសម្លាប់សត្វត្រូវក្រោកពីព្រលឹមរៀងរាល់ថ្ងៃ ដើម្បីសម្លាប់ជ្រូកយកទៅលក់។ ដើម្បីកុំឱ្យដេកខក នាំឱ្យប៉ះពាល់ដល់ការងារ ពួកគេបានសន្យាថានឹងក្រោកពីដំណេកព្រមគ្នាជារៀងរាល់ព្រឹក ដើម្បីដាស់គ្នាទៅវិញទៅមក។

ច្រើនឆ្នាំក្រោយមកព្រះសង្ឃ និងអ្នកសម្លាប់សត្វក៏បានស្លាប់ទៅ។ អ្នកសម្លាប់សត្វបានទៅស្ថានសួគ៌ តែព្រះសង្ឃបែរជាចុះទៅឋាននរកវិញ។

អ្នកឆ្ងល់មែនទេ ថាហេតុអ្វីបានជាព្រះសង្ឃជាអ្នកបួស រមែងសូត្រធម៌គោរពវិន័យ ប្រែទៅជាធ្លាក់ទៅក្នុងនរកអវចីយ រីឯអ្នកសម្លាប់សត្វ បែរជាឡើងឋានសួគ៌? ព្រោះអ្នកលក់សាច់ធ្វើអំពើល្អជារៀងរាល់ថ្ងៃ ដោយសារតែបានដាស់ព្រះសង្ឃជារៀងរាល់ព្រឹក ដើម្បីសូត្រធម៌។ ប៉ុន្តែចំពោះព្រះសង្ឃជារៀងរាល់ថ្ងៃ បែរជាដាស់អ្នកលក់សាច់ឱ្យក្រោកឡើងដើម្បីសម្លាប់ជ្រូក ... អ្វីដែលអ្នកធ្វើ អ្នកអាចគិតថាត្រឹមត្រូវ ប៉ុន្តែមិនប្រាកដជារឿងដែលអ្នកគួរធ្វើនោះឡើយ។

Ffcbc2009bf67526fda1c400e38e0a54

៣. រឿងទីបី

នៅពេលដែលមនុស្សនៅតែដើរដោយជើងទទេរ មានស្តេចមួយអង្គដែលធ្វើដំណើរទៅស្រុកឆ្ងាយមួយ។ ដោយសារតែផ្លូវក្រាលក្រួសមានដុំថ្មតូចៗជាច្រើនដុំ ធ្វើឱ្យជើងរបស់ស្ដេចឈឺស្ពឹកពេញជើង។ ពេលទៅដល់រាជវាំងភ្លាម ព្រះអង្គបានបញ្ជាឱ្យគេធ្វើផ្លូវទាំងអស់នៅក្នុងនគរត្រូវគ្របដោយស្បែកក្របី។ គាត់ច្បាស់ជាគិតថា គាត់ធ្វើនេះមិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងដើម្បីសុខុមាលភាពរបស់ប្រជាជនទៀតផង ដើម្បីកុំឱ្យប្រជាជនរបស់ទ្រង់ធ្វើដំណើរតាមផ្លូវ ត្រូវឈឺចាប់បន្តទៀត។

ប៉ុន្តែយ៉ាងណាក៏ដោយ ទោះបីត្រូវសម្លាប់ក្របីមួយនគរ ក៏មិនគ្រប់គ្រាន់នឹងធ្វើផ្លូវនេះដែរ លុយ និងថាមពលដែលបានចំណាយគឺច្រើនពេកហើយ។ ថ្វីដ្បិតតែរឿងនេះមិនអាចទៅរួច ឬជារឿងដែលឆោតល្ងង់ ប៉ុន្តែបញ្ជារបស់ស្តេច ពិតជាមិនអាចប្រកែកបានឡើយ។

អ្នកបម្រើដ៏ឆ្លាតម្នាក់បានធ្វើសំណើរយ៉ាងក្លាហានទៅព្រះមហាក្សត្រ។ មនុស្សម្នាក់នេះបាននិយាយថា «ព្រះអង្គ ហេតុអ្វីបានជាទ្រង់កេណ្ឌទ័ពជាច្រើន លះបង់ទាំងគោក្របី និងមាសប្រាក់យ៉ាងច្រើន ដើម្បីធ្វើផ្លូវ? ហេតុអ្វីព្រះអង្គមិនច្នៃយកស្បែកមករុំជើងវិញទៅ វាចំណាយអស់តិច និងងាយស្រួលជាង?

ស្តេចភ្ញាក់ព្រើតពេលឮដូច្នេះ ប៉ុន្តែទ្រង់ក៏យល់ពីរឿងខ្លះ ហើយដកការបញ្ជាទិញដោយអនុវត្តតាមយោបល់របស់អ្នកបម្រើ។

មនុស្សជាច្រើនប្រកាន់ខ្ជាប់នូវបំណងចង់ផ្លាស់ប្តូរពិភពលោក ខណៈដែលអ្វីដែលត្រូវផ្លាស់ប្តូរបំផុតគឺខ្លួនឯង។ ជំនួសឱ្យការចំណាយថាមពលរបស់យើងទាំងអស់ ចូរព្យាយាមផ្លាស់ប្តូរអ្វីដែលយើងមិនអាចធ្វើបាន ចូរយើងផ្លាស់ប្តូរអ្វីដែលយើងអាចធ្វើបានជាមុនសិន។

នៅពេលអ្នកផ្លាស់ប្តូរខ្លួនឯង ពិភពលោកនឹងផ្លាស់ប្តូរទៅតាមនោះដែរ។ ប្រសិនបើអ្នកចង់ឃើញពិភពលោកផ្លាស់ប្តូរ រឿងដំបូងដែលអ្នកត្រូវធ្វើគឺផ្លាស់ប្តូរខ្លួនឯងឱ្យបានសិន។

ដំណាក់កាលខ្លះនៃជីវិតរបស់យើង គឺពោរពេញដោយការឡើងចុះ ព្រមជាមួយនឹងបញ្ហាដែលកើតឡើងទៅតាមដំណាក់កាលនៃជិវិតរបស់យើង។ អាយុកាន់តែច្រើន ជួបបញ្ហាក៏ច្រើន ពេលខ្លះក៏អស់សង្ឃឹម ជួនកាលក៏បាក់ទឹកចិត្ត សុទ្ធតែជារឿងដែលមិនអាចគេចផុត។ តែយ៉ាងណាក៏ដោយ ជាច្រើនឆ្នាំក្រោយមក នៅពេលដែលអ្នកបានឆ្លងកាត់គ្រាលំបាក អ្នកនឹងលែងមានអារម្មណ៍ខ្មាសអៀន ឈឺចាប់ អស់សង្ឃឹមទៀតហើយ ព្រោះរឿងដែលអ្នកបានជួប និងឆ្លងកាត់ បានធ្វើឱ្យអ្នកក្លាយជាមនុស្សឆ្លាត និងរឹងមាំជាងមុន៕

ប្រភព ៖​ Emdep / Knongsrok