មានអាហារជាច្រើនដែលយើងទទួលទានជារៀងរាល់ថ្ងៃ ជារឿយៗមានផ្ទុកនូវសារធាតុជាច្រើន បណ្តាលឱ្យធ្មេញលឿងឬប្រឡាក់ធ្មេញយ៉ាងឆាប់រហ័ស ដែលមនុស្សមួយចំនួនតូចមិនបានយកចិត្តទុកដាក់ទាល់តែសោះ។ បើនៅតែធ្វើដូចនេះទៀត នោះទោះខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យធ្មេញរបស់យើងស អាចក្លាយជារឿងឥតប្រយោជន៍។
ផ្លែឈើដែលមានជាតិអាស៊ីត
ផ្លែក្រូចនិងប៉េងប៉ោះជាប្រភេទផ្លែឈើដែលផ្ទុកអាស៊ីតមានប្រយោជន៍ច្រើន ប៉ុន្តែនៅពេលទទួលទាននឹងធ្វើឱ្យធ្មេញពុកប្រែពណ៌យ៉ាងលឿន។ ដូច្នេះ វាចាំបាច់ក្នុងការកំណត់ការប្រើប្រាស់ប្រសិនបើអ្នកស្ថិតនៅក្នុងដំណើរការសម្អាតធ្មេញ។
កាហ្វេជាភេសជ្ជៈដែលមនុស្សជាច្រើនចូលចិត្ត។ ថ្វីត្បិតតែកាហ្វេជាភេសជ្ជៈពេញនិយមសម្រាប់មនុស្សជាច្រើន ព្រោះវាជួយបង្កើនការប្រុងស្មារតីនិងការគិតប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណាក៏ដោយ កាហ្វេក៏មានសមាសធាតុតានីនដែលបណ្តាលឱ្យមានស្នាមប្រឡាក់ពណ៌លឿង ប្រសិនបើទទួលទានជាប្រចាំ។ លើសពីនេះការផឹកកាហ្វេជាមួយអាហារដែលមានជាតិអាស៊ីតច្រើនក៏ជួយពន្លឿនដំណើរការនៃការសំណឹកកោសិកា។ ចំណែក ទឹកផ្លែឈើ ដូចជា ស្ត្របឺរី ផ្លែទទឹម ក៏ជាផ្លែឈើដែលអ្នកគួរពិចារណានៅពេលទទួលទានច្រើនដែរ ព្រោះវាមានសារធាតុពណ៌ច្រើនដែលបណ្តាលឱ្យលឿធ្មេញងនិងធ្វើអោយធ្មេញឆាប់ពុក។
ទឹកប៉េងប៉ោះ
ប្រសិនបើអ្នកចង់រក្សាធ្មេញរបស់អ្នកឱ្យភ្លឺចែងចាំង សូមប្រយ័ត្នចំពោះការទទួលទាន ketchup នៅលើភីហ្សាឬស្ពាហ្គេតធី។ ទឹកជ្រលក់ដែលធ្វើពីប៉េងប៉ោះមានជាតិអាស៊ីតដែលបណ្តាលឱ្យស្នាមពណ៌ជាប់ធ្មេញ។ ដូច្នេះ វិធីល្អបំផុតក្នុងការសម្អាតធ្មេញគឺលាងមាត់របស់អ្នកជាមួយទឹកឬដំណោះស្រាយពិសេស។
ទឹកកាបូន
ទម្លាប់នៃការបឺតទឹកកាបូនដែលមានជាតិស្ករច្រើននឹងធ្វើឱ្យធ្មេញរបស់អ្នកប្រែពណ៌។ មូលហេតុគឺថាភេសជ្ជៈនេះមានជាតិអាស៊ីតនិងធ្វើឱ្យធ្មេញពុកលឿន។ នៅពេលដែល enamel ត្រូវបានគេច្រោះវាមិនត្រឹមតែធ្វើឱ្យធ្មេញងាយនឹងប្រឡាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចនាំឱ្យមានការឆ្លងមេរោគបាក់តេរីផងដែរ។
ស្ករគ្រាប់កៅស៊ូ
ស្ករកៅស៊ូមានសារធាតុពណ៌ដែលក្រោយពីទទួលទានអាចធ្វើឲ្យជាប់នឹងស្រោមធ្មេញ។ ដើម្បីកាត់បន្ថយស្នាមប្រឡាក់នៅលើធ្មេញ អ្នកគួរតែដុសធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានអាហារទាំងអស់នេះ។ ប្រសិនបើអ្នកមិនអាចប្រើច្រាសដុសធ្មេញបានទេ ការលាងសម្អាតមាត់របស់អ្នកជាមួយទឹកស្អាតគឺជាវិធីលឿនបំផុតដើម្បីការពារកុំឱ្យមានស្នាមប្រឡាក់នៅលើធ្មេញរបស់អ្នក។
ប្រភព៖ បរទេស