ថ្លើមគឺជាសរីរាង្គដែលទទួលខុសត្រូវក្នុងការបណ្តេញជាតិពុលចេញពីរាងកាយ។ នៅពេលថ្លើមចុះខ្សោយមុខងារបន្សាបជាតិពុលខ្សោយមនុស្សងាយនឹងមានជំងឺ។ ដូច្នេះ សូមកត់សម្គាល់ប្រសិនបើអ្នកឃើញថា ផ្នែកទាំង ៣ នៃរាងកាយរមាស់ មានន័យថាថ្លើមខ្សោយខ្លាំងណាស់ ដែលតម្រូវទៅពេទ្យជាបន្ទាន់។
ភ្នែកស្ងួតនិងរមាស់
ជាធម្មតានៅក្នុងជីវិតប្រចាំថ្ងៃការមានអារម្មណ៍ស្ងួតនិងរមាស់ភ្នែកក៏អាចលេចឡើងជារឿយៗ ប្រសិនបើអ្នកប្រើទូរស័ព្ទដៃឬមើលលើអេក្រង់កុំព្យូទ័រយូរពេក។ ទោះយ៉ាងណាក៏ដោយ បើអ្នកបានជួបប្រទះភ្នែកស្ងួតរមាស់ ដូចជា អារម្មណ៍នៅពេលអ្នកសម្លឹងមើលព្រះអាទិត្យ ដោយផ្ទាល់ជាប្រចាំនោះ វាអាចជាសញ្ញានៃជំងឺមហារីកថ្លើម។
រមាស់នៅពីមុខក
នៅពេលមានបញ្ហាថ្លើមអាការៈដំបូងគឺភ្នែកស្ងួត បន្ទាប់មកអាចរាលដាលរមាស់ពេញរាងកាយ។ ជំងឺរមាស់ ភាគច្រើនបណ្តាលមកពីដុំសាច់សង្កត់លើដើមទឹកប្រមាត់បណ្តាលឱ្យរំខានដល់ការបញ្ចេញទឹកប្រមាត់ធ្វើឱ្យអំបិលក្នុងទឹកប្រមាត់កើនឡើងរំញោចដល់ចុងសរសៃប្រសាទនិងបណ្តាលអោយរមាស់។ តំបន់នៅផ្នែកខាងមុខនៃកញ្ចឹងកគឺជាកន្លែងដែលមានអត្រាខ្ពស់នៃស្បែករមាស់ ហើយនៅពេលតំបន់នេះឡើងក្រហមនិងរមាស់បន្ថែមពីលើជំងឺអាឡែរហ្សី អាចជាបញ្ហាថ្លើម។
កខ្មៅ
យើងគ្រាន់តែអាចនិយាយអំពីផ្នែកខាងមុខនៃកញ្ចឹងក ចុះចំពោះផ្នែកខាងក្រោយនៃកញ្ចឹងកយ៉ាងណាដែរ? ផ្នែកខាងក្រោយនៃកក៏មានលក្ខណៈសំខាន់ផងដែរ។ នៅពេលដែលថ្លើមមានបញ្ហាផ្នែកខាងក្រោយនៃក ងាយនឹងមានស្នាមជ្រីវជ្រួញខ្មៅនិងរមាស់យ៉ាងខ្លាំង ការលេចឡើងនៃរោគសញ្ញាទាំងនេះអាចបង្ហាញពីការខ្សោះជីវជាតិនៃថ្លើម។
ប្រភព៖ បរទេស