តិចអត់ដឹងចុះ! នេះជាវិធីធ្វើលិខិតស្នើសុំសំរាប់ការថត Pre wedding ក្នុងខេត្តសៀមរាប

សម័យនេះមុនរៀបការ គូស្វាមីភាគច្រើនសុទ្ធតែជ្រើសរើសការថតរូបមុនរៀបការ Pre-Wedding សម្រាប់ទុកជាអនុស្សាវរីយ៍ទាំងនៅក្នុង Studio ទាំងនៅខាងក្រៅ ឬតាមបណ្តាខេត្តនានាជាដើម ជាពិសេសគឺខេត្តសៀមរាប។

តែយ៉ាងណាមិញ ពេលនេះមិនដូចមុនៗឡើយ ដោយមុនអាចថតរូបថតអនុស្សាវរីយនៅតំបន់អង្គរបានលុះត្រាស្នើសុំពីអាជ្ញាធរជាតិអប្សរាជាមុនសិន ដោយមានលិខិតអនុញ្ញាតឱ្យមានការថត Pre-​ Wedding ​នៅតំបន់អង្គរ និងមានលក្ខខណ្ឌមួយចំនួនទៀតផង។

5ccfeba524b11_1557130140_medium

ដើម្បីជាការយល់ដឹង និងណែនាំឱ្យអ្នកមិនដឹងថាគួរតែស្នើលិខិតសុំថត Pre-​ Wedding ​នៅតំបន់អង្គរ បែបម៉េច តោះមកដឹងពីវិធីខាងក្រោមនេះ ៖

១. អត្តសញ្ញណប័ណ្ត នាក់ស្នើសុំអោយកូនក្រមុំកូនកំលោះ

២. អត្តសញ្ញណប័ណ្ណ កូនកំលោះ កូនក្រមុំ

៣. បើមានរូបថត ការធ្វើពិធី ភ្ជាប់ពាក្យរឺ សំបុត្រអាពាហ៌ពិពាហ៌ ក៏ល្អ (បើកមានល្អសំរាប់ការស្នើរ សុំ ចំនុចទី3នេះបើអត់មាន ក៏បាន

៤. គំរូសំលៀកបំពាក់ដែលកូនក្រមុំ កូនកំលោះ មុន ធ្លាប់ថតអោយបាន5សន្លឹកល្អ

៥. ចុងក្រោយត្រូវយកទៅស្នើសុំអោយបានមុន ១អាទិត្យល្អបំផុត។

245273803_414139703457154_5113321813605715293_n

244675270_414139736790484_7845674075419208183_n

ទោះជាយ៉ាងណាក៏ដោយប្រសិនជាអ្នកយកសេវាកម្មសម្អាងការ ឬក្រុមហ៊ុនថតរូបណាមួយនោះ គេនឹងធ្វើការរត់ការឱ្យអ្នកមិនពិបាកនោះទេ៕

ប្រភព៖ BOU NGAN Wedding Planner - បួង៉ាន់ សំអាងការ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក