L'Équipe រាយការណ៍ថាសម្តេចព្រះនរោត្តម រ៉ាវីចក្រ ព្រះអង្គម្ចាស់ខ្មែរដែលបានដាក់សំណើដេញថ្លៃយកកម្មសិទ្ធិរបស់ Saint-Eientienne គ្រោងនឹងប្រកាសពីការដកខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះ។
ព្រះអង្គម្ចាស់ Ravichak ត្រូវបានគេនិយាយថាកំពុងបង្កើនការប្រយ័ត្នប្រយែងចំពោះគម្រោងនេះដោយសារការចាប់ផ្តើមរដូវកាលរបស់ Les Verts មិនល្អដោយឈរនៅលេខរៀងទី ២០ និងការកើនឡើងនៃអំពើហឹង្សា(ការតវ៉ា)របស់អ្នកគាំទ្រនៅរដូវកាលនេះ។ អ្នកវិនិយោគក៏នឹងស្ទាក់ស្ទើរផងដែរ បន្ទាប់ពីគាត់ខ្វះខាតឯកសារសំខាន់មួយចំនួន។
KPMG ដែលជាក្រុមហ៊ុនសវនកម្មទទួលបន្ទុកស្វែងរកបេក្ខជនចូលកាន់តំណែងម្ចាស់ក្លិប បានផ្តល់ឱ្យគាត់នូវផ្នែកខ្លះនៃការចូលទៅកាន់បន្ទប់ទិន្នន័យរបស់ក្លឹបដែលជាមូលដ្ឋានទិន្នន័យនិម្មិតដែលរៀបរាប់លម្អិតអំពីសុខភាពហិរញ្ញវត្ថុរបស់ក្លឹបនាពេលបច្ចុប្បន្ន។ ដោយឡែកមួយទៀត ក្រុមហ៊ុន The Anglo-Dutch បានលាក់បាំងការសង្ស័យទាក់ទងនឹងប្រភពពិតនៃមូលនិធិដែលរ៉ាវីចក្របានបង្ហាញ។
សហប្រធានក្លិប ASSE លោក Bernard Caïazzoបានធ្វើដំណើរទៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដើម្បីនិយាយជាមួយវិនិយោគិនសក្តានុពល។ បច្ចុប្បន្ននេះការដេញថ្លៃដែលមានកម្រិតខ្ពស់បំផុតគឺជពាណិជ្ជករ Olivier Markarian ខណៈដែលមូលនិធិវិនិយោគអាមេរិក Terrapin Partners នៅតែមិនច្បាស់លាស់ក្នុងការប្រកួតប្រជែង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក