ជ្រើសរើស​បាល់​គ្រីស្ទាល់​វេទមន្ត​មួយ ដើម្បី​ដឹង​ថា ជីវិត​អ្នក​នឹង​ជួប​រឿង​អ្វី​នៅ​សប្តាហ៍​ក្រោយ?

តើ​ជីវិត​អ្នក​នៅ​សប្តាហ៍​ថ្មី​ខាង​មុខ នឹង​បាន​ជួប​រឿងរ៉ាវ​អ្វី​ខ្លះ? តាម​រយៈ​ការ​ជ្រើសរើស​នូវ​បាល់​គ្រីស្ទាល់​វេទមន្ត ១ ក្នុង​ចំណោម ៦ អ្នក​នឹង​ទទួល​បាន​ចម្លើយ​ដូច​ខាង​ក្រោម៖

បាល់​គ្រីស្ទាល់​វេទមន្ត​ទី ១

1

ភាព​ជោគជ័យ​នៃ​ជីវិត ស្នេហា និង​សូម្បី​តែ​ធម្មជាតិ​នឹង​ចូល​មក​នៅ​ក្បែរ​អ្នក នា​ពេល​ខាង​មុខ។ ការ​ឈ្លោះប្រកែក ការ​ទាស់សម្តី​ទាំង​ឡាយ នឹង​ត្រូវ​បាត់​នៅ​ពេល​ខាង​មុខ។ អតីត​កាល​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ទៅ​ហើយ​នោះ អ្នក​ក៏​គួរ​តែ​បំភ្លេច​ចោល​ដែរ​ទៅ។

បាល់​គ្រីស្ទាល់​វេទមន្ត​ទី ២

អ្នក​នឹង​រក​ឃើញ​នូវ​ទេពកោសល្យ​មួយ​របស់​អ្នក​នៅ​ពេល​ខាង​មុខ ដែល​មិន​ធ្លាប់​បាន​ដឹង​ពី​ខ្លួន​ឯង​កន្លង​មក។ ទ្វារ​មួយ​នឹង​បើក​សម្រាប់​អ្នក វា​ជួយ​ឲ្យ​ជីវិត​អ្នក​មាន​តុល្យភាព មាន​ជោគជ័យ​កើត​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

បាល់​គ្រីស្ទាល់​វេទមន្ត​ទី ៣

អ្នក​នឹង​ជួប​នូវ​រឿងរ៉ាវ​រំភើប​ចិត្ត​នៅ​ពេល​ខាង​មុខ អាច​ថា​ខែ​នេះ ឬ​ខែ​ក្រោយ​យ៉ាង​យូរ ហើយ​មាន​រឿងរ៉ាវ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​តិច​បំផុត កើត​ឡើង​ក្នុង​ជីវិត។ ចូរ​រៀបចំ​ខ្លួន ដើម្បី​ទទួល​យក​កាដូ​ដ៏​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ជីវិត។

បាល់​គ្រីស្ទាល់​វេទមន្ត​ទី ៤

2

អ្នក​បាន​ខិតខំ​អស់​រយៈ​ពេល​យូរ​ជា​មក​ហើយ តែ​អ្នក​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ឬ​ផល​ដែល​គួរ​តែ​ទទួល​បាន​ឡើយ។ មក​ទល់​ពេល​ដ៏​ខ្លី​ខាង​មុខ ផ្លែផ្កា​នឹង​កើត​ឡើង​ជា​ដុំកំភួន​មក​ក្នុង​ជីវិត​អ្នក ចូរ​បន្ត​អត់ធ្មត់​ ហើយ​បន្ត​ខិតខំ​បន្តិច​ទៀត រឿង​ល្អៗ​នឹង​កៀក​ចូល​មក​ដល់​ហើយ។

បាល់​គ្រីស្ទាល់​វេទមន្ត​ទី ៥

កន្លង​មក​អ្នក​បាន​ជួប​បញ្ហា​ច្រើន តែ​មនុស្ស​អ្នក​ពូកែ​អត់ធ្មត់ មិន​ងាយ​បោះបង់​ឡើយ។ ជា​ហេតុ​នាំ​ឲ្យ​នឹង​កើត​មាន​ផល​តបស្នង​មួយ​នៅ​ពេល​ខាង​មុខ ក្លាយ​ជា​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក។ ចូរ​រង់ចាំ​ទទួល​យក​រង្វាន់​សម្រាប់​ជីវិត​នៅ​ពេល​ឆាប់ៗ។

បាល់​គ្រីស្ទាល់​វេទមន្ត​ទី ៦

ជោគជ័យ​ជា​ច្រើន​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ អ្នក​បាន​តស៊ូ​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ តែ​សំណាង​មិន​ទាន់​ចូល​មក​ដល់។ ទី​បំផុត​នៅ​ចន្លោះ​សប្តាហ៍​ក្រោយ​ដល់​កំឡុង​ពេល​ដាច់​ខែ​ ផ្កាយ​លើក​យីអ៊ុន ផ្កាយ​នាំ​សំណាង​នឹង​ធ្លាក់​ចូល​ក្នុង​ជីវិត បង្កើត​ជា​ទ្រព្យ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក