កុំ​គិត​ថា​មិន​អី! មនុស្ស ៥ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទឹក​តែ​ច្រើន​ពេក​ទេ

ការ​ទទួល​ទាន​ទឹក​តែ វា​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​របស់​មនុស្ស​មួយ​ចំនួន ដោយ​អ្នក​ខ្លះ​ក៏​ទម្លាប់​ផឹក​វា​ជំនួស​ទឹក​បរិសុទ្ធ​ធម្មតា​ទៀត​ក៏​មាន។ ទឹក​តែ​មាន​វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម តែ​ក៏​វា​អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ ដល់​រាងកាយ​មនុស្ស ជា​ពិសេស​មនុស្ស ៥ ប្រភេទ​ខាង​ក្រោម៖

៥) ស្រ្តី​មាន​ផ្ទៃពោះ

1

ស្រ្តី​មាន​ផ្ទៃ​ពោះ ការ​ទទួល​ទាន​ទឹក​តែ​ច្រើន គឺ​ងាយ​ប្រឈម​នឹង​ហានិភ័យ​ស្លេកស្លាំង ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ទារក។ ម្យ៉ាង​វិញ​ទៀត វា​បាន​រំញោច​នូវ​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ ហើយ​ក៏​អាច​បណ្តាល​ឲ្យ​ម្តាយ​ពពោះ គេង​មិន​លក់​ទៀត​ផង។

៤) ស្រ្តី​កំពុង​បំបៅ​ដោះ​កូន

1607218495 Voi2 16068105548041514505868

ស្រ្តី​ដែល​កំពុង​បំបៅ​ដោះ​កូន ក៏​មិន​គួរ​ទទួល​ទាន​តែ​ច្រើន​ពេក​ដែរ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​តែ ពេល​ជ្រាប​ចូល​ទឹក​ដោះ វា​ងាយ​បង្ក​ផល​ប៉ះពាល់​ដល់​ទារក​ ហើយ​ក៏​រារាំង​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សំខាន់​មួយ​ចំនួន​នៃ​រាងកាយ​ទារក។

៣) ក្មេង​ក្រោម​អាយុ ៣ ឆ្នាំ

ពួក​គេ​ងាយ​នឹង​ទទួល​រង​ភាព​ស្លេកស្លាំង ប្រសិន​ទទួល​ទាន​តែ ដោយវា​តែ​មាន​ផ្ទុក​នូវ​អាស៊ីដ​តាននីក នៅ​ពេល​បញ្ចូល​ជាមួយ​ជាតិ​ដែក វា​នឹង​បង្កើត​ជា​ប្រតិកម្ម​អាក្រក់​ដល់​រាងកាយ ហើយ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ដែក​ចុះ​ខ្សោយ។ ខណៈ​ដែល​ជាតិ​ដែក ជា​សារធាតុ​សំខាន់​ក្នុង​ការ​បង្កើត​គ្រាប់​ឈាម សំខាន់​សម្រាប់​ក្មេង​តូចៗ ដែល​មិន​អាច​ខ្វះ​បាន។

២) មនុស្ស​មាន​បញ្ហា​សរសៃប្រសាទ

3

មនុស្ស​ដែល​មាន​សរសៃប្រសាទ​ដំណើរការ​មិន​ល្អ គេង​មិន​សូវ​លក់ ក៏​មិន​គួរ​ទទួល​ទាន​តែ​នៅ​ពេល​ល្ងាច​នោះ​ដែរ ព្រោះ​វា​នឹង​នាំ​ឲ្យ​អ្នក​កាន់​តែ​ពិបាក​គេង​លើស​ដើម។

១) អ្នក​មាន​ជំងឺ​ថ្លើម បេះដូង លើស​ឈាម

Nhung Thoi Diem Khong Nen Uong Tra Xanh Keo Ruoc Benh Vao Nguoi 1

ការ​ទទួល​ទាន​ទឹក​តែ វា​នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត ទៅ​លើ​អ្នក​ជំងឺ​ទាំង ៣ ខាង​លើ ពោល​ដាក់​បន្ទុក​នាំ​ឲ្យ​ថ្លើម​ខ្សោយ នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម បេះដូង​លោត​ញាប់ ដល់​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក