ក្លឹបកញ្រ្ជោងខៀវ Leicester City នឹងត្រូវបើកកីឡដ្ឋាន ស្វាគមន៍ក្លឹបបិសាចក្រហម Man Utd សម្រាប់ជំនួបជុំទី ៨ ក្របខ័ណ្ឌ Premier League នាវេលាម៉ោង ០៩:០០ នាទីយប់ ថ្ងៃសៅរ៍នេះ។
យ៉ាងណាសម្រាប់ Cristiano Ronaldo លោកក៏នឹងមានកំណត់ត្រាមួយកំពុងរង់ចាំ ហើយនឹងអាចបំបែកបាន ប្រសិនអាចរកគ្រាប់បាល់ ឲ្យតែបានមួយគ្រាប់។ ព្រោះវានឹងក្លាយជាគ្រាប់បាល់ដំបូងទល់ Leicester ក៏ដូចជាគ្រាប់បាល់ទល់ក្លឹបទី ១២០ ក្នុងអាជីពជាកីឡាករបាល់ទាត់របស់ Ronaldo។
សម្រាប់តារាឆ្នើមវ័យ ៣៦ ឆ្នាំ គេធ្លាប់មានឱកាសលេងប៉ះ Leicester មួយសារដែរ នារដូវកាល ២០០៣/០៤ ហើយកាលនោះក្រុមយកឈ្នះ ១-០ តែ Gary Neville ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះ កាលលេងនៅ Old Trafford។ ដូច្នេះយើងនឹងរង់ចាំមើលថា តើ Ronaldo អាចស៊ុតចូលទីក្លឹបទី ១២០ បានដែរឬទេនៅរាត្រីនេះ?
គួររំឭកថា Ronaldo ទើបតែបង្កើតបានគ្រាប់បាល់ Hat-Trick ទល់លុចហ្សំបួរ នៅការប្រកួតវគ្គជម្រុះបឋម FIFA World Cup 2022។ វាគ្រាប់បាល់ទី ១១៥ នៅជម្រើសជាតិ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក