Mendes ​លើក​ហេតុផល​ហូរហែ ដែល Ronaldo សម​តែ​ឈ្នះ​ពាន Ballon d’Or ២០២១

ភ្នាក់ងារ​រត់ការ​ឲ្យ​តារា​ឆ្នើម Cristiano Ronaldo គឺ​ លោក Jorge Mendes បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កីឡាករ​ព័រទុយហ្គាល់​សក្តិសម​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​ឯកត្តជន Ballon d'Or នៅ​ឆ្នាំ ២០២១ ជាង​ឆ្នាំ​ណាៗ​ទាំង​អស់ បើ​ទៅ​មើល​នៅ​សមិទ្ធផល​នានា​ដែល​លោក​សម្រេច​បាន។

គួរ​បញ្ជាក់​ថា បើ Ronaldo លើក​ពាន​នៅ​ថ្ងៃ​ទី ២៩ ​វិច្ឆិកា​ខាង​មុខ នោះ​នឹង​ក្លាយ​ជា Ballon d'Or លើក​ទី ៦ ក្នុង​អាជីព រុញ​ឲ្យ​ស្មើ​នឹង​តួ​លេខ​ដែល Lionel Messi សម្រេច​បាន លើក​ចុង​ក្រោយ​លោក​ឈ្នះ​កាល​ពី​ឆ្នាំ ២០១៩។

Jorge_mendes

Ice_screenshot_20211016 112308

យ៉ាង​ណា​យើង​ទៅ​មើល​ការ​យល់​ឃើញ​របស់ ភ្នាក់ងារ Mendes បាន​ពន្យល់​ក្បោះក្បាយ​ប្រាប់ France Football ដូច្នោះ​ថា៖ "តួ​លេខ​ដែល​ Ronaldo ធ្វើ​បាន គឺ​បង្ហាញ​មក​ច្បាស់​ថា គ្រប់គ្រាន់​នឹង​នាំ​ឲ្យ​គាត់​អាច​ឈ្នះ​ពាន"។

លោក​បន្ត៖ "Ronaldo អាច​រក​បាន ១១៥ ​គ្រាប់​ឲ្យ​ព័រទុយហ្គាល់ ក្លាយ​ជា​ម្ចាស់​កំណត់ត្រា​ថ្មី ជា​អ្នក​ស៊ុត​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ហើយ​នេះ​មាន​ន័យ​ថា គេ​នៅ​បន្ត​បង្ហាញ​ច្បាស់​ថា​ខ្លួន​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ"។

Ice_screenshot_20211016 112302

Ice_screenshot_20211016 112259

លោក​បន្ថែម​ថា៖ "ហើយ​ក៏​កុំ​ភ្លេច​ Cristiano ជា Top Scorer នៅ Serie A ជា Top Scorer នៅ Euro និង​មាន​គ្រាប់​បាល់​ច្រើន​ដាច់​គេ​នៅ Champions League ក៏​ដូច​ជា​កីឡាករ​តែ​មួយ​រូប​គត់ ដែល​ឈ្នះ​គ្រប់​យ៉ាង​នៅ​ប្រទេស​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង ៣ ផ្សេង​គ្នា​មាន​អ៊ីតាលី អេស្ប៉ាញ និង​អង់គ្លេស"។

"ដូច្នេះ​ហើយ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ពាន​បាល់​មាស​សារ​នេះ គឺ​មាន​តែ​ឈ្មោះ​ម្នាក់​គត់​ដែល​សក្ដិសម នោះ​គឺ Cristiano Ronaldo ហើយ​ឆ្នាំ​នេះ សម្រាប់​គេ​គឺ​សក្តិសម​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក