ចុងសប្តាហ៍នេះ ក្លឹបបិសាចក្រហម Man Utd នឹងត្រូវចូលជួបក្រុមម្ចាស់ផ្ទះ Leicester City នៅជំនួបជុំទី ៨ ក្របខ័ណ្ឌ Premier League ហើយមតិជាច្រើន ពុំបានគិតថាក្រុមលោក Ole អាចយកឈ្នះនោះទេ ពោលលទ្ធផលអាចជានឹងស្មើ ឬចាញ់ បើផ្អែមតាមការព្យាករណ៍របស់អ្នកវិភាគមួយចំនួនធំ។
យ៉ាងណា សូមរំឭកថា United ដែលកំពុងឈរលេខ ៤ ក្នុងតារាង ខណៈ Leicester ឈរលេខ ១៣ កន្លងមក ក្រុមបិសាចក្រហមបានបរាជ័យផ្ទួនគ្នា ដោយចាញ់ ៣-១ កាលនៅ FA Cup វគ្គ ៨ ក្រុម និងចាញ់ ២-១ ក្នុងលីគលើកចុងក្រោយបង្អស់។
ពួកគេអាចនឹងជាន់ដានចាស់ដែលខកខានកើតមានកាលពីខែវិច្ឆិកា ឆ្នាំ ១៩០១ នោះគឺការបរាជ័យ ៣ លើកផ្ទួនគ្នា ក្រោមថ្វីជើងរបស់ Leicester។ ដូច្នេះបើស្មើគឺមិនអីទេ តែបើចាញ់ គឺក្រុមរបស់លោក Ole នឹងធ្លាក់ទៅក្នុងកំណត់ត្រាមិនល្អនោះហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក