កុំ​ចាំ​ដល់​ហួស​ពេល! នេះ​សញ្ញា​ព្រមាន ៥ បង្ហាញ​ច្បាស់​ថា​រាងកាយ​អ្នក​កំពុង​លើស​ជាតិ​ប្រៃ

ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ច្រើន គឺ​ងាយ​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទៅ​ពេល​ខាង​មុខ។ ប្រសិន​អ្នក​សង្កេត​ឃើញ​សញ្ញា​ព្រមាន​ទាំង ៥ ខាង​ក្រោម នោះ​អ្នក​គួរ​តែ​ផ្លាស់ប្តូរ​របប​អាហារ​ជា​បន្ទាន់ ព្រោះ​រាងកាយ​អ្នក​កំពុង​លើស​ជាតិ​ប្រៃ​ហើយ៖

៥) ហើម​ដៃ​ជើង

Ice_screenshot_20211015 170346

ប្រសិន​អ្នក​មាន​អារម្មណ៍​ថា ជើង​និង​ដៃ​ដូច​ជា​ហើម ភ្នែក​ឡើង​បាយ នៅ​ពេល​ព្រឹក​ងើប​ពី​គេង នោះ​មក​ពី​អ្នក​ទទួល​ទាន​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ពេក។

យោង​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ គឺ​ត្រូវ​ប្រញាប់​ផ្លាស់ប្តូរ​របប​អាហារ​ជា​បន្ទាន់ ដោយ​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ឬ​កំណត់​នូវ​បរិមាណ​សមរម្យ​ណា​មួយ។

៤) ស្រេក​ទឹក​ខ្លាំង

Muoi02 1518020053829548718840

ពេល​ជាតិ​អំបិល​ចូល​ក្នុង​ខ្លួន​លើសលប់ នោះ​វា​នឹង​រំខាន​ដល់​តុល្យភាព​នៃ​សារធាតុ​រាវ​ក្នុង​រាងកាយ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ស្រេក​ទឹក​ឥត​ឈប់។ ក៏​ដោយសារ​រាងកាយ​ពេល​នោះ ត្រូវ​ការ​ជាតិ​ទឹក​ច្រើន​លើស​ធម្មតា ដើម្បី​សម្អាត​សាច់ដុំ និង​សរីរាង្គ​ផ្សេង​ទៀត ជួយ​ឲ្យ​វា​ធ្វើ​ការ​បាន​ត្រឹមត្រូវ។

៣) ការ​ផ្លាស់ប្តូរ​ទឹក​នោម

Ice_screenshot_20211015 170340

នៅ​ពេល​រាងកាយ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជាតិ​សូដ្យូម ឬ​អំបិល​ច្រើន​ពេក នោះ​វា​នឹង​បណ្តាល​ឲ្យ​ទឹក​នោម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខ្មៅ ហើយ​បរិមាណ​ទឹក​នោម​ដែល​បញ្ចេញ​មក​ក៏​ថយ​ចុះ​ ខុស​ពី​ពេល​មុន​ដែរ។

២) លើស​ឈាម

Ice_screenshot_20211015 170334

បរិមាណ​សូដ្យូម​ច្រើន​ជ្រុល អាច​បំផ្លាញ​ទៅ​ដល់​សរសៃឈាម បង្ក​ទៅ​ជា​ជំងឺ​លើស​ឈាម ហើយ​វា​ប៉ះពាល់​ដល់​សមត្ថភាព​នៃ​ការ​គិត ធ្វើ​ឲ្យ​អ្នក​ពិបាក​ផ្តោត​អារម្មណ៍​លើ​ការងារ​ណា​មួយ​ទៀត​ផង។ លើស​ពី​នេះ​ អ្នក​ក៏​ទទួល​អារម្មណ៍​ថា ឆាប់​អស់​កម្លាំង ការ​ចងចាំ​ខ្សោយ ប្រតិកម្ម​យឺត​ខុស​ពី​ធម្មតា។

១) ឈឺ​ក្បាល​ជាប់

14024584_1212020

ការ​ទទួល​ទាន​អំបិល​ច្រើន​ពេក ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម ដែល​បណ្តាល​ឲ្យ​អ្នក​ឈឺ​ក្បាល​ធ្ងន់ធ្ងរ។ យោង​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក WHO មនុស្ស​វ័យ​ជំទង់​គួរ​តែ​ទទួល​ទាន​អំបិល​តិច​ជាង ៦ ក្រាម ឬ ១ ស្លាប​ព្រា ក្នុង​មួយ​ថ្ងៃ ដោយ​ការ​ទទួល​ទាន​លើស​នោះ រាប់​ចូល​ថា រាងកាយ​លើស​ជាតិ​ប្រៃ​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក