ទម្លាប់​អាក្រក់ ៥ នៅ​ពេល​ព្រឹក បើ​បន្ត​ធ្វើ ដូច​កំពុង​បន្ថយ​អាយុ​ខ្លួន​ឯង ២០ ឆ្នាំ

ទម្លាប់​នៅ​ពេល​ព្រឹក មាន​ទាំង​ល្អ​និង​អាក្រក់ ហើយ​វា​អាច​កំណត់​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​ទៅ​ពេល​ខាង​មុខ​បាន។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​ឲ្យ​អ្នក​ជៀសឆ្ងាយ​ពី​ទម្លាប់​ទាំង​ ៥ ខាង​ក្រោម៖

៥) គេង​យូរ

1

ជា​ការ​ពិត​ ការ​គេង​ច្រើន ៧-៨ ម៉ោង គឺ​រាប់​ថា​ល្អ តែ​ការ​គេង​ដល់​លែង​ចង់​ក្រោក​នៅ​ពេល​ព្រឹក នោះ​អាច​ឲ្យ​អ្នក​ប្រឈម​នូវ​ការ​អស់​កម្លាំង​និង​ខូច​សុខភាព​ផ្លូវ​ចិត្ត​ទៅ​វិញ។

យក​ល្អ​អ្នក​គួរ​ព្យាយាម​គេង​ពី​យប់ កុំ​នៅ​ដល់​យប់​ជ្រៅ​ពេក ពោល​មុន​ម៉ោង ១១ យប់​គឺ​ល្អ​បំផុត ហើយ​ទម្លាប់​ក្រោក​នៅ​ម៉ោង ៦ ឬ ៧ យ៉ាង​យូរ ព្រោះ​ប្រសិន​ណា​គេង​យូរ​ពេក យូរ​ទៅ​នឹង​វិវត្ត​ទៅ​ជា​ជំងឺ​ដំបៅ​ក្រពះ ការ​រំលាយ​អាហារ​ដំណើរការ​មិន​ល្អ​ជា​ដើម។

៤) រំលង​អាហារ​ពេល​ព្រឹក

Photo 3 15217935394161758106580

ដូច​គ្នា​នៅ​ពេល​ដែល​គេង​យូរ​ពេក អាហារ​ពេល​ព្រឹក​ក៏​មនុស្ស​ភាគ​ច្រើន​រំលង​ដែរ នេះ​អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​រាងកាយ។ បើ​តាម​ការ​ស្រាវជ្រាវ អ្នក​ដែល​មិន​ទម្លាប់​ទទួល​ទាន​អាហារ​ពេល​ព្រឹក ក៏​រមែង​ឆាប់​មាន​អារម្មណ៍​ខឹង​ឆេវឆាវ​លឿន​ផង​ដែរ។

ដូច្នេះ​អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ពេល​ព្រឹក ជាមួយ​អាហារ​ដែល​មាន​អាហារូបត្ថម្ភ​ល្អ​ដល់​រាងកាយ ដើម្បី​ជួយ​ជំរុញ​ដល់​ខួរក្បាល​ឲ្យ​ដំណើរការ​បាន​ល្អ​ពេញ​មួយ​ថ្ងៃ។

៣) កាន់​ទូរស័ព្ទ​ភ្លាមៗ ក្រោយ​ក្រោក​ពី​គេង

ងើប​ពី​គេង​មិន​ទាន់​ទេ ស្រវា​ទូរស័ព្ទ​អូស​ចុះ​ឡើង ដែល​នេះ​ជា​ទម្លាប់​មិន​ល្អ​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​រាងកាយ​ឆាប់​មាន​ភាព​តានតឹង ឡើង​សម្ពាធ​ឈាម ប៉ះពាល់​ដល់​អារម្មណ៍​ពេញ​មួយ​ថ្ងៃ។ ជំនួស​ឲ្យ​ការ​បើក​ទូរស័ព្ទ​អ្នក​គួរ​តែ​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ​មួយ​ចំនួន​គឺ​ល្អ​ជាង។

២) នោម​ភ្លាមៗ​នៅ​ពេល​ភ្ញាក់

3

ភ្ញាក់​មក​ភ្លាម យល់​ថា​រាងកាយ​បាន​បន្សល់​ជាតិ​ពុល​ជា​ច្រើន ដែល​អ្នក​អាច​បង្ហូរ​ចេញ​តាម​រយៈ​ទឹក​នោម។ តែ​យ៉ាង​ណា​ការ​ក្រោក​មក​ភ្លាម ហើយ​ឈឺ​បត់​ជើង​តូច​ភ្លាម នោះ​វា​ជា​ទម្លាប់​មិន​ល្អ​ឡើយ។

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ និយាយ​ថា ការ​នោម​លឿន​ពេក អាច​បណ្តាល​ឲ្យ​រាងកាយ​ពិបាក​ដក​ដង្ហើម ដួល​សន្លប់ ឬ​សូម្បី​តែ​ដាច់​សរសៃឈាម​ខួរក្បាល​មួយ​រំពេច។ ដូច្នេះ​យក​ល្អ ទោះ​ឈឺ​បត់​ជើង​តូច​ប៉ុណ្ណា​ក៏​ដោយ ក៏​កុំ​បង្ខំ​ទៅ​លឿន​ពេក គួរ​ដក​ឃ្លា​ប៉ុន្មាន​នាទី​ឲ្យ​រាងកាយ​មាន​ចលនា​សិន​ទើប​ល្អ។

១) ផឹក​តែ​ឬ​កាហ្វេ​ទាំង​ព្រលឹម

អ្នក​តែងតែ​គិត​ថា ជាតិ​កាហ្វេ​អ៊ីន​ចូល​ខ្លួន ជួយ​ឲ្យ​រាងកាយ​មាន​ស្មារតី​ល្អ​នៅ​ពេល​ព្រឹក។ តែ​យ៉ាង​ណា​កុំ​ពឹងផ្អែក​លើ​វា​ជា​អាហារ​ពេល​ព្រឹក ពោល​គឺ​ត្រូវ​ទទួល​ទាន​អាហារ​មួយ​ចំនួន​ជា​មុន​សិន សឹម​លូក​តែ​ឬ​កាហ្វេ។

ព្រោះ​តែ​និង​កាហ្វេ​វា​បាន​បន្ថែម​ជាតិ​អាស៊ីដ​ទៅ​ក្នុង​ក្រពះ ហើយ​នៅ​ពេល​ក្រពះ​ទទេ​មិន​ទាន់​មាន​អាហារ​ចូល​ពោះ វា​នឹង​បង្ក​ផល​ប៉ះពាល់​ទៅ​វិញ។ យក​ល្អ​បើ​ចង់​ទទួល​ទាន គឺ​ជ្រើស​យក​ទឹកក្ដៅឧណ្ហ៍ៗ ជាមួយ​ទឹក​ឃ្មុំ ឬ​ទឹក​ក្រូច​ឆ្មា នោះ​គឺ​សម្អាត​រាងកាយ និង​គ្រប់គ្រង​តុល្យភាព​ទម្ងន់​រាងកាយ​បាន​ល្អ​បំផុត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក