ការប្រកួតបាល់ទាត់លីគកំពូលអឺរ៉ុប បានត្រលប់មកវិញទៀតហើយនៅចុងសប្តាហ៍នេះ បន្ទាប់ពីសម្រាករយៈពេល ២ សប្តាហ៍នៅកំឡុងពេល International Break។ មានគូពិសេសៗជាច្រើន ដែលយើងអាចទស្សនាបានចាប់ពីវេលាទាបភ្លឺយប់នេះតទៅ ខណៈនៅ Premier League ឯណោះ គឺពេញធឹងនៅថ្ងៃសៅរ៍-អាទិត្យ។
យ៉ាងណាយើងមកមើលការទស្សន៍ទាយលទ្ធផលជាមុន ពីអតីតជើងចាស់ក្លឹប Arsenal លោក Paul Merson បានបង្ហាញការយល់ឃើញនូវគ្រាប់បាល់ដែលអាចនឹងកើតឡើងសម្រាប់ជំនួបគូសំខាន់ៗដូចខាងក្រោម៖
Watford នឹងចាញ់ ១-៣ ទល់ Liverpool
Southampton នឹងស្មើ ២-២ ទល់ Leeds United
Leicester City នឹងយកឈ្នះ ២-១ ទល់ Man Utd
Man City នឹងយកឈ្នះ ៤-០ ទល់ Burnley
Chelsea នឹងយកឈ្នះ ៣-១ ទល់ Brentford
Everton នឹងស្មើ ២-២ ទល់ West Ham United
Newcastle នឹងចាញ់ ១-២ ទល់ Tottenham Hotspur
Arsenal នឹងឈ្នះ ២-១ ទល់ Crystal Palace
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក