ក្រោយពីការប្រកាសនូវបេក្ខភាព ៣០ រូបចុងក្រោយ នៃការប្រជែងពាន Ballon d'Or ឆ្នាំ ២០២១ ក៏កើតមានការយល់ឃើញផ្សេងៗគ្នា អំពីអ្នកដែលអាចឈ្នះ ខ្លះទៅថា Cristiano Ronaldo, Lionel Messi, Karim Benzema, Robert Lewandowski ឬអាចជា Jorginho ជាដើម។
យ៉ាងណាមកមើលការយល់ឃើញរបស់អតីតកីឡាករប្រេស៊ីលលោក Ronald Nazario ឯណេះវិញ បានចុចឈ្មោះកីឡាករក្លឹប Real Madrid នោះគឺខ្សែប្រយុទ្ធ Karim Benzema ថាសក្តិសមបំផុត ក្នុងបញ្ជីបេក្ខភាពទាំង ៣០ សម្រាប់ពានឯកត្តជនឆ្នាំនេះ។
Ronaldo ថា៖ "ដោយគ្មានការសង្ស័យអ្វីទាំងអស់ បេក្ខភាពដែលសង្ឃឹមឈ្នះ Ballon d'Or សម្រាប់ការយល់ឃើញរបស់ខ្ញុំគឺ Benzema គេជាខ្សែប្រយុទ្ធល្អបំផុតក្នុងលោក ស្ថិតនៅកម្រិតដ៏ខ្ពស់ ១០ ឆ្នាំមកហើយ រួចក៏បានក្លាយជាជើងឯកខ្ពស់ជាងនរណាទាំងអស់ដែរ តើអ្នកគិតដូចខ្ញុំដែរទេ"។
គួរបញ្ជាក់ថា បើនិយាយពីសមិទ្ធផលជោគជ័យរបស់ Benzema នៅឆ្នាំ ២០២១ ជាមួយជម្រើសជាតិ គឺបានពាន UEFA Nations League កាលពីពេលកន្លងទៅ ខណៈការលេងឲ្យក្លឹប គឺរកបានគ្រាប់បាល់ច្រើនគួរសម ដ្បិតបើមិនបានឈ្នះពានរង្វាន់ណាមួយក្តី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក