នៅថ្ងៃនេះ មានព័ត៌មានអកុសលធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយមានតារានៅក្នុងសិល្បៈដល់ទៅ៣ដួង បានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដូចៗគ្នាក្នុងថ្ងៃតែ១ ដោយគ្មានថ្ងៃត្រលប់ ។
១. លោក ករុណា ពេជ្រ
តារាចម្រៀង ផលិតកម្ម Town លោក ករុណា ពេជ្រ មានទុក្ខជាទម្ងន់ ដោយសារតែឪពុករបស់លោក ដែលមានជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំ រហូតលោកសម្រាកពីសិល្បៈ ខំប្រឹងលក់ផ្ទះលក់ឡានមើលជំងឺ ពេលនេះលោកឪពុកលោក បានទទួលមរណភាពហើយ។
២. អ្នកនាង ខាត់ សុឃីម
នៅយប់ថ្ងៃទី 13 ខែតុលា ឆ្នាំ 2021 វេលាម៉ោង 8:30នាទី ក្រុមគ្រួសារត្រកូលខាត់ទាំងអស់គ្នា មានទុក្ខក្រៀមក្រំជាពន់ពេក ដោយអ្នកនាង លីម ស្រីណែត ដែលជា ប្អូនថ្លៃស្រី អ្នកនាង ខាត់ សុឃីម បានទទួលមរណភាព ដោយជំងឺ COVID-19 ។
៣. កញ្ញា រ៉ាប៊ី
តារាចម្រៀងស្រីកញ្ញា រ៉ាប៊ី វិញ ក៏បានបាត់បង់លោកពូ ដែលចាកឆ្ងាយមិនអាចត្រលប់មកវិញដូចគ្នា។
យើងខ្ញុំសូមចូលរួមរំលែកទុក្ខផងក្រុមគ្រួសារទាំងបីដួងនេះផងដែរ សូមឧទ្ទិសកុសលផលបុណ្យអោយវិញ្ញាណក្ខ័ន្តសមាជិកគ្រួសារអ្នកទាំង៣ទៅកាន់សុគតិភពផងចុះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក