ត្រឹមតែប្រើប្រាស់គ្រឿងផ្សំសាមញ្ញ ២ មុខ គឺខ្ទឹមស និងទឹកឃ្មុំ នោះក៏អាចបង្កើតជាឱសថដែលនាំមកនូវប្រយោជន៍ជាច្រើនដល់សុខភាព។ ខាងក្រោមយើងបង្ហាញពីប្រសិទ្ធភាព និងវិធីអនុវត្ត៖
ប្រសិទ្ធភាពនៃខ្ទឹមសត្រាំក្នុងទឹកឃ្មុំ
ខ្ទឹមស និងទឹកឃ្មុំ ប្រៀបដូចជាថ្នាំដែលគេប្រើតាំងពីបុរាណមក ដោយសម្រាប់ខ្ទឹមវាមានជាតិហឹរស្រាលៗ ហើយមានវីតាមីន A,E,B1,B2... និងជំរុញដល់ប្រព័ន្ធរំលាយអាហារ បន្សាបជាតិពុលក្នុងរាងកាយ និងកម្ចាត់ស្លេស។
ខណៈដែលទឹកឃ្មុំ វាសម្បូរទៅដោយវីតាមីន A, B, D និងសារធាតុរ៉ែ ហើយក្នុងនៅក្បួនឱសថបុរាណចិន គឺគេប្រើវាថ្នាំព្យាបាលជំងឺដំបៅក្រពះ ពោះវៀន។ ដូច្នេះហើយនៅពេលដែលគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា នោះវានឹងកាន់តែលើកកម្ពស់សុខភាពឲ្យដំណើរការល្អ ហើយបញ្ចៀសជំងឺរាំរ៉ៃមួយចំនួន ដោយអ្នកគ្រាន់ទទួលទានល្បាយវា ១៥ ទៅ ២០ ក្រាម/ថ្ងៃ។
វិធីធ្វើ៖ ខ្ទឹមសត្រាំទឹកឃ្មុំ
បកសំបកខ្ទឹមស រួចទុកវាទាំងមូល ឬហាន់ជាចំណិតតាមចំណូលចិត្តនៃការទទួលទានរបស់អ្នក
លាយខ្ទឹមសជាមួយទឹកឃ្មុំ ដោយដាក់ទឹកឃ្មុំឲ្យលិចខ្ទឹមស ហើយដាក់ក្នុងប្រអប់ឬក្រឡមួយដែលមានគម្របបិទជិត
ត្រាំវាទុកចោលកន្លែងត្រជាក់ រយៈពេល ១៥ ទៅ ២០ ថ្ងៃសឹមយកមកទទួលទាន
ពេលវេលាល្អបំផុត ដើម្បីទទួលទានវា គឺក្រោយពេលភ្ញាក់ពីគេងមួយស្លាបព្រា ឬ ១៥ នាទីមុនអាហារពេលព្រឹក ដោយលាយវាជាមួយទឹកក្ដៅឧណ្ហ៍ៗ
ម្យ៉ាងទៀតអាចទទួលទានវា នៅពេលល្ងាចប្រហែល ១ ម៉ោងមុនចូលគេង ដើម្បីឲ្យរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមដែលមានប្រយោជន៍ជាច្រើនមុនពេលគេង
យ៉ាងណាត្រូវចាំថា មិនត្រូវទទួលទានវាលើសពី ៤០ ក្រាម/ថ្ងៃឡើយ
យើងមិនណែនាំសម្រាប់ក្មេងមានអាយុក្រោម ១២ ខែ មនុស្សដែលមានក្រពះខ្សោយ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានប្រតិកម្មជាមួយខ្ទឹមស ក៏ដូចជាទឹកឃ្មុំ និងអ្នកមានជំងឺទឹកនោមផ្អែមជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក