ក្រោយលើកពានរង្វាន់ UEFA Nations League ជាមួយជម្រើសជាតិបារាំងកាលពីពេលកន្លងទៅ តារាឆ្នើម Paul Pogba ក៏បានបង្ហើបពីតម្រុយចង់រួមជើងជាមួយយុវជនរួមសញ្ជាតិ គឺ Aurelien Tchouameni។
កីឡាករវ័យ ២១ ឆ្នាំ គេបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹបនិងជម្រើសជាតិនៅពេលចុងក្រោយនេះ ហើយគេក៏រាប់បានជាចំណែកសំខាន់ជួយក្រុមលោក Didier Deschamps លើកពាន UNL កន្លងមកផងដែរ។
ប្រាប់សារព័ត៌មាន RTL កីឡាករ Man Utd និយាយ៖ "នេះពិតជាកីឡាករដ៏ល្អមែនទែន ហើយវាពិតជាល្អប្រសិនអាចលេងជាមួយគេបាន ដោយគេមានថាមពលច្រើនណាស់ គេមានបច្ចេកទេសដ៏អស្ចារ្យ និងរាងកាយពោរពេញដោយគុណភាព"។
គួរបញ្ជាក់ថា មានក្លឹបជាច្រើនដែលចាប់អារម្មណ៍មកលើយុវជនបារាំងខាងលើ រួមមានក្លឹបសេះបង្កង់ Juventus ក្លឹបស្តេចស Real Madrid និងក្លឹបតោខៀវ Chelsea ដូច្នេះវានឹងកាន់តែល្អមើល ប្រសិន Man Utd ដាក់សំណើចូលប្រជែងយកគេបន្ថែមទៀតនៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក