អតីតខ្សែប្រយុទ្ធជើងចាស់របស់ក្លឹប Newcastle United លោក Alan Shearer បានបង្ហាញការយល់ឃើញអំពីចំណុចខុសប្លែកគ្នាមួយរវាង Cristiano Ronaldo កាលលេងឲ្យក្លឹប Man Utd ១២ ឆ្នាំមុន និងការលេងនៅពេលបច្ចុប្បន្ន។
ជឿថា វានឹងដូចជាអ្វីដែលអ្នករាល់គ្នាយល់ឃើញ នោះគឺ Shearer និយាយថា កាលពីមុន CR7 រមែងលេងដោយមានចង្វាក់នៃការញាក់បាល់ ក៏ដូចជាបច្ចេកទេសនៃការប្រើល្បិចទល់គូប្រជែងច្រើនលើទីលាន ដោយវាខុសពីពេលនេះ ដែលលោកផ្តោតលើការស៊ុតបញ្ចូលទីជាធំ។
Shearer ថា៖ "Ronaldo គេបន្ថែមរសជាតិច្រើនកាលនៅ Man Utd លើកដំបូង គេមានចង្វាក់ញាក់បាល់ គេចេះប្រើល្បិច ហើយសាច់បាល់ខ្លះ ដែលគេអាចក្រុសចូល ក៏គេមិនក្រុសដែរ ព្រោះនៅញាក់ចុះឡើងទៅលើខ្សែការពារក្រុមគូប្រជែងសិន"។
គួរបញ្ជាក់ថា ការលើកឡើងនេះបើយើងមើលមកបច្ចុប្បន្ន អាចថាបែបហ្នឹងមែន ដោយគ្រប់តំណែងដែល Ronaldo លេង គឺលោកផ្តោតលើការស៊ុតបញ្ចូលទីជាធំ ពោលមិនសូវបង្កើតឱកាសឲ្យមិត្តរួមក្រុមឡើយ។ មកកាន់ក្លឹប Man Utd គឺកាន់តែចំតំណែងអ្នកស៊ុត ព្រោះលោក Ole Gunnar Solskjaer បានប្រគល់តំណែងអាទិភាព ប្រយុទ្ធកណ្តាល ដែលឈរក្នុងប្រអប់ឲ្យកីឡាករព័រទុយហ្គាល់ផ្ទាល់តែម្តង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក