អតីតកីឡាករជើងចាស់លោក Gus Poyet បាននិយាយអំពីស្ថានភាពកីឡាករនៅក្លឹប Man Utd និងក្រោយការមកដល់របស់ Cristiano Ronaldo ដែលជាម្ចាស់អាវលេខ ៧ ថ្មីបន្ទាប់ពី Edinson Cavani។
លោក Poyet បានលើកទឹកចិត្តឲ្យ Cavani គួរជ្រើសរើសផ្លូវបែក ហើយយល់ឃើញថា គេហាក់គ្មានសំណាងទាល់តែសោះ ព្រោះបានតំណែងល្អហើយក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer តែចុងក្រោយបែរជា Ronaldo មកកាត់មុខយកអស់ទាំងស្រុង។
ប្រាប់ទៅប៉ុស្តិ៍ talkSPORT អតីតកីឡាករ Chelsea ខាងលើនិយាយ៖ "Cavani គេអត់សំណាង ក្រោយពេល Ronaldo មកដល់ ទាំងដែលគេទទួលបានតំណែងប្រយុទ្ធពេញតួហើយនោះ ដោយខ្ញុំគិតថាការសម្រេចចិត្តផ្ទេរចេញនៅខែមករា សម្រាប់ Cavani គួរតែធ្វើ"។
លោកបន្ត៖ "បើទោះបីខ្ញុំមិនមែនជា Cavani តែយើងមើលពីខាងក្រៅ យើងគិតថា ប្រសិនជាគាត់ ស្ថិតនៅស្ថានភាពបែបនេះ ឃើញគាត់មិនអាចលេង ៩០ នាទីទាំងឲ្យជម្រើសជាតិ ក៏អាចថាដោយសារគាត់មិនបានលេងឲ្យក្លឹប ដើម្បីបង្ហាញសមត្ថភាព ដូច្នេះការចាកចេញគឺល្អបំផុត"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក