តើអ្វីជាមន្តស្នេហ៍របស់អ្នក? បើកបៀមួយដែលអ្នកចាប់អារម្មណ៍ ដើម្បីទាញមកប្រើឲ្យបានផល

តើប្រិយមិត្តចង់ដឹងពីអ្វីជាមន្ដស្នេហ៍របស់អ្នកទេ? តើមន្ដស្នេហ៍របស់អ្នកស្ថិតនៅចំណុចណា? សូមធ្វើការបន់ស្រន់ក្នុងចិត្ត មុននឹងជ្រើសរើសឈុតសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ បន្ទាប់មករំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។

1634184623047

របៀបលេង

២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អរបៀបលេង

ឈុតបៀទី ១

PicsArt_10 14 11.17.29

ទឹកបៀនេះមានភាពទាក់ទាញបំផុត គឺភាពស្រស់ស្អាត សង្ហា រហូតពេលខ្លះអ្នកគិតថា ភាពស្រស់ស្អាតរបស់អ្នកវានាំមកនូវផលលំបាកទៅវិញ ព្រោះមានមនុស្សជាច្រើនចូលមករកអ្នកទាំងល្អ និងអាក្រក់ ប៉ុន្តែអ្នកនៅតែអាចប្រើចំណុចទាក់ទាញនេះបានយ៉ាងត្រឹមត្រូវ ។

ឈុតបៀទី 2

PicsArt_10 14 11.17.33

ភាពទាក់ទាញរបស់អ្នកគឺ អ្នកមានគុណធម៌ស្រឡាញ់ការពិត ច្បាស់លាស់ និងត្រង់ទៅ

ត្រង់មក ។ ហើយអ្នកគឺជាមនុស្សម្នាក់ដែលស្រឡាញ់ខ្លួនឯង យកចិត្តទុកដាក់ចំពោះខ្លួនឯង នេះហើយជាមន្តស្នេហ៍របស់អ្នក។ ប៉ុន្តែបើនិយាយពីជញ្ជាំងរបស់អ្នកក៏ខ្ពស់គួរសមដែរ អ្នកជាមនុស្សមានភាពឯកជនខ្ពស់ មិនមែនអ្នករាល់គ្នាសុទ្ធតែអាចចូលមកក្បែរអ្នកបានទេ ។

ឈុតបៀទី 3

PicsArt_10 14 11.17.37

អ្នកជាមនុស្សដែលមានចិត្តល្អ មានចិត្តមេត្តា ចូលចិត្តជួយអ្នកដទៃ តែងតែគិតដល់អ្នកដទៃជាចម្បង រហូតដល់ពេលខ្លះត្រូវគេទាញយកផលប្រយោជន៍ពីខ្លួនក៏មាន លើសពីនេះអ្នកជាមនុស្សសកម្មមានថាមពលច្រើន ចូលចិត្តដឹកនាំមិនខ្លាចការផ្លាស់ប្តូរ និងមានស្មារតីរឹងមាំផងដែរ ។

ឈុតបៀទី 4

PicsArt_10 14 11.17.42

ភាពទាក់ទាញរបស់អ្នកគឺ អ្នកស្រឡាញ់គ្រួសារ គ្រួសារត្រូវតែឈរនៅទី ១ លើសពីនេះអ្នកថែមទាំងចេះសន្សំសំចៃ យល់ដឹងបច្ចេកវិទ្យាថ្មីៗ ជាមនុស្សសម័យថ្មី ចូលចិត្តស្វែងយល់អ្វីដែលថ្មីៗសម្រាប់ខ្លួនឯង ទាស់តែបន្តិចទេ មិនសូវពូកែ Move On មិនងាយបំភ្លេចរឿងរ៉ាវអតីតកាលដែលបានកើតឡើង ច្រើនតែយកមកគិតឲ្យក្លាយជាកង្វល់នៅក្នុងចិត្ត ៕

ប្រភព៖ Knongsrok