តាមរយៈការជ្រើសរើសនូវថូផ្កាមួយ អាចបង្ហាញឲ្យអ្នកដឹងនៅអនាគតនៃស្វាមីរបស់អ្នក តើជាមនុស្សប្រភេទណា? គេអាចផ្តល់ក្តីសុខនិងសុភមង្គលសម្រាប់អ្នកដែរឬទេ? ចូរទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖
ថូផ្កាទី ១
អនាគតស្វាមីរបស់អ្នក គឺជាមនុស្សប្រុសដែលស្លូតបូត ហើយស្រលាញ់ប្រពន្ធកូនខ្លាំងណាស់។ ទៅថ្ងៃមុខ គាត់នឹងក្លាយជាអ្នកមាន ហើយមិនត្រឹមតែមានទ្រព្យនោះទេ តែមានទាំងទឹកចិត្ត ល្មមធ្វើឲ្យមនុស្សក្បែរខ្លួនច្រណែននឹងសុភមង្គលរបស់អ្នក។
បុរសម្នាក់នោះក៏ជាបុរសមានមហិច្ឆតាខ្ពស់ រមែងទាមទារនូវអ្វីដែលល្អឥតខ្ចោះ មើលឃើញគ្រប់ជ្រុងដោយល្អិតល្អន់ ហើយគាត់រមែងលះបង់ពេលវេលាភាគច្រើន សម្រាប់ការខិតខំបំពេញការងារ និងមិនចេះខូចខិលខាតប្រយោជន៍ឡើយ។
ថូផ្កាទី ២
អនាគតស្វាមីរបស់អ្នក គឺអាចឲ្យអ្នករស់នៅក្នុងស្ថានភាពសាមញ្ញមួយ មិនលំបាកពេក មិនស្រណុក ពេក។ គាត់ជាបុរសសង្ហា គាត់ទទួលបន្ទុករកស៊ីចិញ្ចឹមគ្រួសារ ហើយគាត់នឹងមិនឲ្យអ្នកព្រួយបារម្ភពីបញ្ហាអ្វីច្រើនឡើយក្នុងជីវិត។
ដរាបណាអ្នកមិនប្រកាន់ចរិតរឹងរូស នោះទំនាក់ទំនងអាពាហ៍ពិពាហ៍អ្នកទោះមិនជាល្អឥតខ្ចោះ តែក៏នឹងមានសុភមង្គលក្នុងរយៈពេលយូរអង្វែងរៀងទៅ។
ថូផ្កាទី ៣
ជាមនុស្សដែលស្មោះត្រង់ មានការលះបង់ខ្លាំងសម្រាប់មនុស្សដែលគាត់ស្រលាញ់ ហើយថែមទាំងទន់ភ្លន់ថែមទៀត។ គាត់ជាបុរសពោរពេញដោយសក្ដានុពល ហើយគាត់ស៊ូលំបាកខ្លួនឯង ដើម្បីចង់ឃើញជីវិតអ្នកល្អប្រសើរឡើង។
នៅក្នុងជីវិតផ្ទាល់ខ្លួន បុរសម្នាក់នោះ មានភាពថ្លៃថ្នូរ មានមនោសញ្ចេតនាខ្ពស់ ហើយតែងតែគិតឃើញនូវអ្វីដែលថ្មី មិននៅតែមួយកន្លែងនោះទេ ជារួមគឺជាស្វាមីដ៏ល្អម្នាក់។
ថូផ្កាទី ៤
អនាគតស្វាមីរបស់អ្នក គឺជាមនុស្សដែលពោរពេញដោយការប្តេជ្ញាចិត្តខ្ពស់ ហើយពេលនៅជាមួយគាត់ អ្នកនឹងទទួលបានអារម្មណ៍ថាមានក្តីសុខខ្លាំងណាស់។ បន្ទាប់ពីរៀបការ អ្នកក៏នឹងមានសេដ្ឋកិច្ចល្អជាងមុនផងដែរ មិនមែនថាគាត់ជាអ្នកមានពេកទេ តែគាត់ស្ថិតនៅជីវភាពមធ្យម តែអាចចាប់ដៃគ្នាឲ្យក្លាយជាអ្នកមានបាន។
បុរសម្នាក់នេះ មិនរឹងរូស ចេះស្តាប់ និងទទួលយកនូវការណែនាំពីភរិយា មិនប្រកាន់ចរិតក្រអឺតក្រទមឡើយ។ ទៅថ្ងៃមុខ សុភមង្គលនឹងកើតមានពេញលេញក្នុងរង្វង់គ្រួសារអ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក