ពិតជារឿងគួរឱ្យភ្ញាក់ផ្អើល និងអបអរសារទរជាខ្លាំង ដោយថ្មីៗនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក តាមរយៈការបោះឆ្នោតគាំទ្រច្រើនជាងគេក្នុងប្រព័ន្ធអ៉ីនធឺណេត តាមរយៈវែបសាយអន្តរជាតិ Rough Guides ។
នេះពិតជារឿងគួរឱ្យមោទកភាពបំផុត ដែលកម្ពុជាត្រូវបានបរទេសទទួលស្គាល់ និងឱ្យតម្លៃយ៉ាងច្រើនលើសលប់មួយនេះ ដែលនេះអាចជារឿងល្អមួយជួយឱ្យវិស័យទេសចរណ៍នៅកម្ពុជាមានសន្ទុះឡើងវិញ ក្រោយមានការចាក់វ៉ាក់សាំងបង្ការកូវីត១៩ គ្រប់ៗគ្នា ដើម្បីបើកឡើងវិញនូវវិស័យទេសចរណ៍ឡើងវិញ។
គួរឱ្យដឹងថា ប្រទេសកម្ពុជាបានជាប់ចំនាត់ថ្នាក់លេខ១ ដោយក្នុងនោះ មានប្រទេស ១០ដែលជាប់ចំណាត់ថ្នាក់ទាំង១០ផងដែរជាប្រទេសរួសរាយបន្ទាប់នោះគឺ ហ្វីលីពីន ឡាវ នេប៉ាល់ ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីជី ស្កុតឡែន និងស្រីលង្កា៕
ប្រភព៖ Rough Guides
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក