តែគឺជាភេសជ្ជៈដែលទទួលទានច្រើនបំផុតបន្ទាប់ពីទឹកហើយគេចូលចិត្តផឹកវានៅជុំវិញពិភពលោក។ ភេសជ្ជៈក្រអូបធម្មតាភាគច្រើនត្រូវបានផលិតចេញពីស្លឹកតែឈ្មោះ Camellia sinensis ដែលជាប្រភេទរុក្ខជាតិបៃតងដែលមានដើមកំណើតនៅអាស៊ី។ ការញ៉ាំទឹកតែក៏ធ្វើឱ្យអ្នកទទួលបាននូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើនដូចជា ការពារកោសិកាឈាម និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗផងដែរ។
១. តែបៃតង ៖ តែបៃតងគឺជាតែមួយប្រភេទដែលមានភាពល្បីល្បាញ និងនិយមចូលចិត្តពីមនុស្សទូទៅជាច្រើន ហើយវាក៏មានអត្ថប្រយោជន៍ដល់សុខភាពរបស់យើងផងដែរ។ ហើយវាក៏ជាប្រភេទតែដែលមានឥទ្ធិពល ដើម្បីធ្វើឱ្យអ្នកស្រកទម្ងន់ផងដែរ។ នេះគឺដោយសារតែសារធាតុតែបៃតងមានសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចជួយបង្កើនការរំលាយអាហាររបស់អ្នកនិងបង្កើនការដុតខ្លាញ់ជាពិសេសនៅតំបន់ពោះ។
២. តែ Puerh ៖ ប្រភេទតែខុសគេមួយនេះដែលមានឈ្មោះថា Puerh ត្រូវបានដាក់ឈ្មោះតាមទីក្រុង Pu-Erh នៅក្នុងខេត្តយូណាន។ តែ Puerh ជាកម្មសិទ្ធិរបស់គ្រួសារតែខ្មៅចិនហើយត្រូវបានរំលាយតាមរយៈប្រតិកម្មគីមីនិងសំងួតដោយពន្លឺព្រះអាទិត្រ។
តែមួយប្រភេទនេះមានក្លិនក្រអូបដែលយើងគួរតែផឹកតែនេះបន្ទាប់ពីទទួលទានអាហារ។ ការសិក្សាមួយចំនួនត្រូវបានធ្វើចំពោះសត្វនិងមនុស្សដែលបង្ហាញថាតែ Puerh អាចធ្វើឱ្យស្រកទម្ងន់។
តែPuerh អាចជួយបំលែងជាតិខ្លាញ់ទៅជាថាមពលភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច។ នេះជាវិធីមួយដើម្បីកុំឱ្យអ្នកឡើងទម្ងន់ ហើយក៏ត្រូបានគេរកឃើញថាតែនេះក៏អាចទៅជួយកាត់បន្ថយជាស្ករក្នុងឈាមផងដែរ។
៣. តែខ្មៅ ៖ តែខ្មៅមានផ្ទុកនូវសារធាតុចិញ្ចឹមខុសពីតែបៃតង់ឬតែសបន្តិចបន្តួច។ ប៉ុន្តែស្រដៀងទៅនឹងតែបៃតងនិងតែពណ៌សដែរ វាក៏អាចធ្វើឱ្យស្រកទំងន់ដែរ។
តែខ្មៅសម្បូរជាតិអង់ទីអុកស៊ីដង់ដែលត្រូវបានគេហៅថា flavonoids ឬហៅថា polyphenols ដែលមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជាការសម្រកទម្ងន់។ លើសពីនេះទៀតសារធាតុ polyphenols ក្នុងតែខ្មៅជួយឱ្យការផលិតអាស៊ីតខ្លាញ់ឆ្អឹងខ្នាតខ្លីដែលត្រូវបានគេបង្ហាញថាបង្កើនការរំលាយអាហារ។
៤. តែអ៊ូឡុង ៖ តែអ៊ូឡុងគឺជាប្រភេទប្រពៃណីតែមួយរបស់ចិនដែលត្រូវបានគេកត់សម្គាល់ជាច្រើន។ វាត្រូវបាននិយាយជាញឹកញាប់ជាតែដែលមានក្លិនក្រអូប។
ការសិក្សាជាច្រើនបានបង្ហាញថាតែអ៊ូឡុងអាចបង្កើនការសម្រកទម្ងន់ដោយការកែលម្អដំណើរការដុតខ្លាញ់និងបង្កើនល្បឿនក្នុងការបំលែងថាមពលអាហារ។ Polyphenols នៅក្នុងតែអ៊ូឡុងមានសារធាតុដែលអាចជួយឱ្យទម្ងន់របស់ស្រកបានដែរ។
៥. តែស ៖ តែសគឺជាតែមួយប្រភេទដែលត្រូវបានគេប្រមូលផលនៅពេលដើមតែនៅខ្ចី។ តែសមានរសជាតិផ្សេងពីតែដទៃទៀត គឺវាមានរសជាតិផ្អែមឆ្ងាញ់ស្រាលៗ។
អត្ថប្រយោជន៍របស់តែពណ៌សត្រូវបានបានគេស្រាវជ្រាវឃើញថាវាអាចកែប្រែសុខភាពរបស់អ្នកដើម្បីសម្លាប់កោសិកាមហារីក។ តែសមានសារធាតុម្យ៉ាងដែលអាចធ្វើឱ្យទំងន់របស់យើងស្រកផងដែរ។
៦. តែ Rooibos ៖ អង់ទីអុកស៊ីដង់ដែលមាននៅក្នុងតែនេះអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមនិងបង្កើនការបង្កើតអាំងសូលីន។ វាមានជាតិផ្អែមដែលមានកាឡូរីទាប ធ្វើឱ្យវាមានរសជាតិឆ្ងាញ់។ វាអាចជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមដើម្បីការឃ្លាននៅពេលហាត់ប្រាណ ហើយវានឹងធ្វើឱ្យជាតិការឡូរីក្នុងខ្លួនអ្នកកាន់តែថយចុះ។
៧. តែ Matcha ៖ តែMatchaតែត្រូវបានគេស្គាល់ថាជាម្សៅ ដែលមានសារធាតុដូចជាមួយនឹងតែបៃតងដែរ។ ប៉ុន្តែតែមួយនេះមានឥទ្ធិពលក្នុងការសម្រកទម្ងន់ហើយវាមានប្រសិទ្ធភាពជាងតែបៃតងព្រោះដំណើរការនៃការផលិតខុសគ្នា។ តែMatcha មានកាឡូរីទាប គឺ ១ក្រាមមានត្រឹមតែ ៣កាឡូរី។
ប្រែសម្រួលដោយ៖ Kalib9
ប្រភព៖ BrightSide