កុំបារម្ភ! ស្រ្តីវ័យ៣០ ដែលពិបាកលេងម៉ូដសក់ អាចជ្រើសរើសម៉ូដក្នុងនេះបាន ធានាថាស្អាតពេញចិត្ត

សំដៅលើសក់ខ្លីស្ត្រីភាគច្រើនតែងតែគិតពីស្ទីលម៉ូដសក់ត្រង់ ប៉ុន្តែតាមពិតមានស្ទីលម៉ូដសក់ខ្លីមួយចំនួនក៏គួរឱ្យចាប់អារម្មណ៍ដូចគ្នាដែរ។ លើសពីនេះ សក់ខ្លីនិងអង្កាញ់ក៏អាចបន្ថែមភាពជាស្ត្រីនិងភាពឆើតឆាយ ដូច្នេះ ស្រ្តីត្រូវមើលខាងក្រោមនេះជាម៉ូដសក់ ដែលអាជួយស្រ្តីបង្កើននូវភាពស្រស់ស្អាត ទាក់ទាញបំផុត។

សក់រួញអង្កាញ់ខ្លី

សក់រួញអង្កាញ់ខ្លីគឺជាសក់រួញអង្កាញ់ដែលអាចបង្ហាញពីសេរីភាពជាមនុស្សស្រី។ វាពិតជាមានសរៈសំខាន់ដូចគ្នា រវាងសក់រួញខ្លី ឬ សក់រួញអង្កាញ់ព្រោះវាអាចជួយឱ្យរូបរាងរបស់អ្នកមានភាពប្រណីតដែរ ហើយចំពោះមនុស្សស្រីដែលមានអាយុ ៣០+ ក៏អាចធ្វើម៉ូតសក់នេះបានដែរ។

សក់រួញអង្កាញ់ខ្លីជាមួយរលកបន្តិច

ស្ទីលម៉ូដសក់ខ្លីដែលមានរលកបន្តិចអាចធ្វើឱ្យរូបរាងរបស់មនុស្សស្រីកាន់តែមានភាពទាក់ទាញខ្លាំង។ សក់ខ្លីជួយបង្កើនភាពផ្អែមល្ហែម បិទបាំងស្នាមជាំនៅលើមុខបានយ៉ាងល្អទៀតផង។ ជាមួយនឹងស្ទីលម៉ូដសក់នេះក៏អាចធ្វើឱ្យសក់ខ្មៅដើមរបស់អ្នកស្រស់ស្អាតដែរ ប៉ុន្តែការលាបពណ៌ត្នោតនឹងធានាថា វានឹងទាក់ទាញភ្នែក នាំមកនូវអារម្មណ៍ប្លែកនិងក្មេងជាងវ័យ។

សក់រួញអង្កាញ់វែង

ក្នុងករណីដែលអ្នកមិនហ៊ានកាត់សក់ខ្លីពេក សូមពិនិត្យមើលស្ទីលម៉ូដសក់បូបូដែលមានរលកវែងនេះ។ ភាគច្រើនសក់វែងដែលមានរាងដូចឆ្អឹងកងនឹងជាបញ្ហាពិបាកសម្រាប់សក់ស្តើង ប៉ុន្តែប្រសិនបើវាត្រូវបានគ្រវីនោះសក់វែងរបស់អ្នកនឹងក្រាស់ហើយរស់រវើកជាមួយនឹងរូបរាងក្មេងជាងវ័យ។ ចង់បន្ថែមភាពផ្អែមល្ហែមនិងទាន់សម័យទៅក្នុងរូបរាងនោះ នារីសក់វែងជាច្រើននាក់ក៏បានកាត់សក់របស់ពួកគេតិចៗហើយលាបពណ៌សក់ត្នោត។

សក់ខ្លីរាងអក្សរ C

សក់កោងខ្លីរាងអក្សរ C ហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែតាមពិតទៅវាត្រូវបានគេធ្លាប់ស្គាល់ច្រើនឆ្នាំមកហើយ។ សក់ដែលមានរាងអក្សរ C នៅចុងបញ្ចប់ត្រូវបានគេគិតថា ជាមនុស្សល្ងង់ ប៉ុន្តែវាជួយធ្វើឱ្យមុខអ្នកមានភាពឆើតឆាយនិងក្មេងជាងវ័យនៅពេលនិយាយអំពីសក់ខ្លីរួញអក្សរ C ។

ប្រភព៖ បរទេស