ក្នុងនាមជាស្រីម្នាក់ៗតែងមិនចង់ឲ្យជីវិតអាពាហ៍ពិពាហ៍ជាមួយស្វាមីមានការបែកបាក់ចែកផ្លូវគ្នានោះទេ ព្រោះការរៀបការជាការចងមេតី្រភាពរវាងគ្នានឹងគ្នា ការរួបរួមគ្នាដើម្បីកសាងសុភមង្គល។ ប៉ុន្តែដើម្បីធ្វើឲ្យជីវិតគ្រួសារមានសេចក្ដីសុខ រីកចម្រើនទៅមុខ ស្រ្តីគួរតែចងចាំរឿង ៤ យ៉ាងនេះក្នុងចិត្តជានិច្ច ថាទោះមានរឿងអ្វីក៏ដោយមិនត្រូវទម្លាយលើបណ្ដាញអ៊ីធើណេតឡើយ។
មិនបង្ហាញការមិនចុះសម្រុងគ្នារវាងប្តីនិងប្រពន្ធលើបណ្ដាញសង្គម
ក្នុងជីវិតអាពាហ៍ពិពាហ៍មិនថាសុភមង្គលមានភាពសុខសាន្តប៉ុណ្ណានោះទេ វាពិបាកចៀសវាងណាស់ពេលដែលប្ដីប្រពន្ធមានទំនាស់និងការខ្វែងគំនិតគ្នា។ ប្រសិនបើប្ដីនិងប្រពន្ធមានទំនាស់ហើយស្ត្រីបង្ហោះតាមបណ្ដាញសង្គមដើម្បីនិយាយគ្នា ប្រាកដណាស់ពួកគេនឹងទទួលបានមតិអវិជ្ជមាន នឹងជារឿងតែមួយគត់ដែលធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។
មិនបង្ហាញការអន់ចិត្តជាមួយគ្រួសារប្តីលើបណ្តាញសង្គម
នៅពេលខឹងនិងអន់ចិត្តស្ត្រីមិនត្រូវប្រញាប់ប្រញាល់បង្ហោះសារណាមួយនៅលើទំព័រផ្ទាល់ខ្លួនឡើយ។ ជាពិសេសនៅពេលមានជម្លោះជាមួយគ្រួសារប្តី។ ប្រពន្ធដែលមានប្រាជ្ញាឆ្លាតតែងតែយល់ថា មនុស្សពីរជំនាន់ដែលរស់នៅក្រោមដំបូលតែមួយនឹងមានភាពខុសគ្នាក្នុងការគិតនិងរបៀបរស់នៅ។ ដូច្នេះ ស្ត្រីដែលមានប្រាជ្ញាគួរតែរៀនផ្សះផ្សាទំនាក់ទំនង លើការគោរពឪពុកម្តាយរបស់ប្តីនិងធ្វើឱ្យគ្រួសារមានសន្តិភាពហើយក៏មិននិយាយអាក្រក់ពីគ្រួសាររបស់ប្តីដោយភាពល្ងង់ខ្លៅឪ្យមនុស្សដឹងអំពីរឿងនេះទេ។
មិនបង្ហោះរូបភាពសិចស៊ី
ពេលខ្លះមនុស្សស្រីចង់បង្អួតរូបភាពស៊ិចស៊ីរបស់ខ្លួនដល់មិត្តភក្តិតាមបណ្ដាញសង្គម ហើយក៏មិនដែលប្រើរូបភាពទាំងនោះក្នុងគោលបំណងអាក្រក់ដែរ។ ប៉ុន្តែប្រសិនបើប្តីដឹងថាប្រពន្ធបង្ហោះរូបភាពសិចស៊ីតាមអ៊ិនធើណេត ធានាថាប្តីអ្នកនឹងមានការរំខានយ៉ាងខ្លាំង ព្រោះគាត់គិតថានេះគឺជាទង្វើដែលអ្នកបានធ្វើឱ្យអាម៉ាស់មុខនិងមិនគោរពខ្លួនឯងនិងប្តី។
មិនបង្ហាញរឿងរ៉ាវប្តីលើបណ្តាញសង្គម
នៅពេលបុរសមានទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេងនោះមានន័យថា គាត់លែងស្រឡាញ់ប្រពន្ធដូចថ្ងៃដំបូងហើយ។ ដោយសារតែពួកគេបានក្បត់ពាក្យសម្បថជាមួយប្រពន្ធ មិនថាស្ត្រីខ្លាំងប៉ុណ្ណាទេ នាងនឹងមានការឈឺចាប់យ៉ាងខ្លាំង។ ទោះយ៉ាងណាក៏ដោយអ្នកក៏ត្រូវរក្សាភាពស្ងប់ស្ងាត់ប្រើការគិតដើម្បីអាចដោះស្រាយរឿងទាំងនោះ កុំប្រញាប់ប្រាប់ពីការបែកបាក់អាពាហ៍ពិពាហ៍ដល់អ្នកដទៃឲ្យសោះ។
ប្រភព៖ បរទេស