ម៉ោងកំណើត តាមក្បួនហុងស៊ុយក៏អាចទស្សន៍ទាយពីជោគវាសនាមនុស្សបានផងដែរ។ សម្រាប់មនុស្សស្រី ជាពិសេសបើកើតចំម៉ោងមាសទាំង ៣ ខាងក្រោម នោះតាមដំណាល គឺក្រោយអាយុ ៣០ ឆ្នាំ នឹងមានជីវិតពេញលេញ ពេញបរិបូរណ៍អាចមានបានដឹងមិនដឹងខ្លួន៖
១) មនុស្សស្រីកើតចន្លោះម៉ោង ១១ ព្រឹក ដល់ ១ រសៀល
ជាម៉ោងពេញពន្លឺព្រះអាទិត្យ ដែលគេដំណាលថា រមែងជាស្រ្តីដែលមានភាពឈ្លាសវៃ និងពូកែគិតពិចារណា។ នាងមានកម្លាំងចេញពីខាងក្នុង នាងរមែងរឹងមាំ ហើយមិនចុះចាញ់នឹងបរាជ័យឡើយ ពោលបន្តប្រឹងប្រែងដល់បានផ្លែផ្កា។
ទាំងក្នុងអាជីពការងារ និងជីវិតអាពាហ៍ពិពាហ៍សម្រាប់មនុស្សស្រី ដែលកើតចំម៉ោងមាសដូចបង្ហាញនេះ គឺតែងតែមានជីវិតរស់រវើក មិនអន់ជាងបុរសឡើយ ហើយបន្ទាប់ពីអាយុ ៣០ ឆ្នាំ គឺច្រើនតែទទួលបានជោគជ័យ ពេលខ្លះហួសពីការរំពឹងទុកទៅទៀត ល្មមឲ្យមនុស្សជុំវិញខ្លួនមានការច្រណែនបន្តិចដែរ។
២) មនុស្សស្រីកើតចន្លោះម៉ោង ០៥ – ០៧ ព្រឹក
ចំពោះម៉ោងមាសនេះវិញ តាមដំណាលច្រើនតែជាមនុស្សស្រី ដែលមានការគិតវិជ្ជមាន មានភាពស្មោះត្រង់ ដ្បិតបើក្នុងជីវិតពួកនាងអាចជួបប្រទះឧបសគ្គច្រើន តែនាងញញឹមដាក់បញ្ហាជានិច្ច ហើយគ្រប់យ៉ាងក៏រមែងល្អប្រសើរបន្ទាប់ពីពេលនោះ។
សំណាងពីធម្មជាតិសម្រាប់អ្នកកើតចំម៉ោងមាសខាងលើ ជារឿយៗតែងតែមានមនុស្សល្អចូលមកជួយ មានមនុស្សឋានៈខ្ពស់ជាងខ្លួន គេសម្លឹងឃើញការខិតខំពិតរបស់អ្នក ហើយរមែងផ្តល់ឱកាសផ្តល់ការងារល្អសម្រាប់អ្នកជាប់ជានិច្ច។ បើអ្នកខំប្រឹងពីក្មេងវ័យមិនងាយបោះបង់ផង នោះរំលងតែចូលដល់ខ្ទង់ ៣០ អាចរកឃើញជោគជ័យក្នុងជីវិតបានហើយ។
៣) មនុស្សស្រីកើតចន្លោះម៉ោង ០៣-០៥ ព្រឹក
រមែងជាមនុស្សស្រីដែលមានចរិតសុភាពរាបសា ងាយស្រួលសម្របទៅតាមមជ្ឈដ្ឋានជុំវិញខ្លួន។ មើលពីខាងក្រៅ ពួកគេដូចងាយនឹងផុយស្រួយ តែការពឹងគឺរឹងមាំ មានការប្តេជ្ញាចិត្តខ្ពស់ណាស់សម្រាប់បុគ្គលនេះ។
ចូលដល់វ័យជំទង់ស្រករ ២០ អាចជួបរឿងលំបាកច្រើន តែមនុស្សនេះមិនសូវចេះត្អូញត្អែរ ហើយជួបរឿងអ្វី ស៊ូបៀមវាទុកម្នាក់ឯង តែបើរឿងសប្បាយ គឺលាក់គេមិនជិតទេ។ យ៉ាងណាតបស្នងនឹងការខិតខំប្រឹងប្រែង សម្រាប់ពួកគេក្រោយចូលវ័យ ៣០ ឆ្នាំ គឺរមែងទទួលបានពរជ័យច្រើនក្នុងជីវិត ហើយអាចផ្លាស់ប្តូរឲ្យជីវិតពួកគេ ពី ០ មក ១៨០ ដឺក្រេ មានបានដោយមិនបានរំពឹងទុកមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក