ជាការពិតមនុស្សយើងបើស្រ្តេសច្រើន គួបផ្សំសរីរាង្គក្នុងរាងកាយដំណើរការមិនសូវល្អផង ក៏នាំឲ្យការគេង ពិបាកដំណើរការទៅបានរលូនខ្លាំងណាស់។ ជាហេតុធ្វើឲ្យមនុស្សខ្លះ គេងភ្ញាក់កណ្តាលយប់ ឬខ្លះទៅគេងមិនបានលក់ស្កប់ស្កល់ដល់ព្រឹកស្រួលបួលដូចគេឯងឡើយ។
៤) ដាក់ខ្នើយនៅក្រោមដៃ
ការដាក់ខ្នើយនៅក្រោមដៃរបស់អ្នក គឺជាវិធីសាមញ្ញ តែអាចឲ្យអ្នកគេងលក់ស្រួលដោយមិនដឹងខ្លួន។ តាមការស្រាវជ្រាវ ការធ្វើបែបនេះ វាកាត់បន្ថយការឈឺឆ្អឹងខ្នង និងស្នាមជ្រួញនៅលើស្បែកបាន។
៣) ដាក់ខ្នើយក្រោមជង្គង់
ស្តាប់ទៅគួរឲ្យអស់សំណើច តែវាជាការពិត ដែលពួកយើងផ្ទាល់ក៏បានសាកល្បងហើយដែរ គឺពិតជាអាចជួយឲ្យប្រសើរឡើងនូវការគេងពិតមែន។
អ្នកជំនាញការគេង និយាយថាពេលដាក់ខ្នើយកល់ក្រោមជង្គង់ គឺវាអាចជួយឲ្យចរន្តឈាមរវាងជើងនិងរាងកាយ រត់ល្អ និងជួយកាត់បន្ថយភាពតានតឹង ការឈឺចាប់ អស់កម្លាំងផ្សេងៗនៅពេលគេងបាន។
២) ដាក់ភួយស្តើងមួយនៅក្រោមក្បាលរបស់អ្នក
អ្នកគួរបត់ភួយស្តើងមួយ យកមកដាក់ក្រោមកញ្ចឹងកខាងក្រោមរបស់អ្នក ដែលវាកាន់តែជួយឲ្យអ្នកគេងលក់ស្រួល។ រមួលភួយនោះឲ្យដូចទៅជាខ្នើយ ឬអាចជ្រើសរើសការទិញយកខ្នើយឆ្អឹងស្តើងមកប្រើជំនួស ក៏មានប្រសិទ្ធភាពដែរ។
១) ការគេងលើរបស់រាបស្មើ
បាតនៅពីក្រោមខ្នងរបស់អ្នកកំឡុងពេលគេង ក៏ត្រូវជ្រើសរើសពូកដែលមានសភាពរឹង និងរាបស្មើ គឺល្អសម្រាប់ឆ្អឹងខ្នង និងចរន្តឈាមឲ្យរត់ស្រួល។ ចូរកុំគេងលើពូកដែលមានសភាពទន់ជ្រៅខ្លាំងពេក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក