លាភ​ត្រូវ​មក​ដល់ ក៏​ហូរ​ទៅ​អស់​ដែរ បើ​អ្នក​មិន​បោះចោល​ទម្លាប់​អាក្រក់ ៥ នេះ

៥) ផឹក​តែ​ពាក់​កណ្ដាល​អាធ្រាត្រ

1

ការ​ផឹក​តែ​នៅ​ពេល​យប់ មិន​ត្រឹម​តែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទេ តែ​វា​ថែម​ទាំង​នាំ​ឲ្យ​យីអ៊ុន​អ្នក​ធ្លាក់​ចុះ​ទៀត​ផង។ ថាមពល​វិជ្ជមាន​បម្រុង​នឹង​ចូល​មក​ដល់ ក៏​របូត​ចេញ​ទៅ​វិញ​ដែរ ពោល​តាម​ក្បួន​ទម្លាប់​បែប​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ខ្លាំង​ណាស់ បើ​និយាយ​ពី​ហុងស៊ុយ។

៤) ការ​បង្ហិន​ទឹក

2

ការ​ប្រើប្រាស់​ទឹក​មិន​សន្សំសំចៃ បើក​ទឹក​ចោល ធ្វើ​ឲ្យ​ទឹក​ហូរ​ចោល​ មិន​ត្រឹម​តែ​ជា​ការ​ខ្ជះខ្ជាយ​ធនធាន​ប៉ុណ្ណោះ​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ក៏​ដូច​កំពុង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នក​ផង​ដែរ។

តាម​ក្បួន​ហុងស៊ុយ ទឹក​តំណាង​ឲ្យ​ទ្រព្យ​និង​សំណាង ហើយ​បើ​អ្នក​ខ្ជះខ្ជាយ​លើ​ទឹក វា​ប្រៀប​ដូច​ជា​បដិសេធ​ផ្នែក​ទ្រព្យ បដិសេធ​មិន​ទទួល​យក​លាភ​សំណាង​មិន​ចូល​មក​ក្នុង​ជីវិត​អ៊ីចឹង​ដែរ។ យ៉ាង​ណា​បើ​ជា​ការ​ប្រើប្រាស់​ធម្មតា ហើយ​មាន​ការ​សន្សំសំចៃ​នោះ រាប់​ថា​ល្អ​វិញ។

៣) មិន​លាង​ថ្ងាស

ពេល​លាង​មុខ​មនុស្ស​មួយ​ចំនួន ឧស្សាហ៍​តែ​ផ្តោត​ទៅ​លើ​ថ្ពាល់ តែ​មើល​រំលង​ថ្ងាស ដែល​វា​ជា​បង្អួច​បើក​បិទ នាំ​លាភ​សំណាង​ចូល​ក្នុង​ជីវិត។ ប្រសិន​ថ្ងាស​មិន​ត្រូវ​បាន​សម្អាត​ដិតដល់ នោះ​តាម​ក្បួន​ក៏​មិន​អាច​បើក​ទ្វារ​ទ្រព្យ​បាន​ល្អ​នោះ​ដែរ។

២) ខាំ​បបូរ​មាត់

4

តាម​ក្បួន​ហុងស៊ុយ​ចិន អ្នក​ដែល​ខាំ​បបូរ​មាត់ ច្រើន​តែ​ជា​មនុស្ស​វៀចវេរ​មិន​ស្មោះត្រង់ ហើយ​គ្មាន​ការ​ជឿជាក់ ពិបាក​ឲ្យ​អ្នក​ដទៃ​ជឿ​ខ្លាំង​ណាស់។ ដូច្នេះ​បើ​ចង់​បាន​លាភ​សំណាង កុំ​សុខៗ​ខាំ​បបូរ​មាត់​ខ្លួន​ឯង​ញឹកញាប់​ពេក​អី ព្រោះ​លុយ​វា​នឹង​កាន់​តែ​ពិបាក​រក។

១) ខាំ​ក្រចក

5

វា​ដូច​ជា​មាន​អ្វី​លាក់​ទុក​ចិត្ត​ក្នុង មាន​បញ្ហា​មិន​សប្បាយ​ចិត្ត ទើប​នាំ​ឲ្យ​មនុស្ស​សុខៗ​ទៅ​ខាំ​ក្រចក។ បើ​និយាយ​ពី​ផ្នែក​ទ្រព្យ​និង​ស្នេហា គឺ​ងាយ​រង​ផល​ប៉ះពាល់​ខ្លាំង​ណាស់ ប្រសិន​អ្នក​បន្ត​ទម្លាប់​បែប​នេះ។ លុយ​ក៏​ពិបាក​ចូល ស្នេហា​ក៏​មិន​គង់វង្ស​ថែម​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក