Blogger ដ៏ស្រស់ស្អាតមួយរូបនៅឯប្រទេសជប៉ុន គឺមានឈ្មោះថា Mizutani Masoko មានអាយុលើសពី ៥០ ឆ្នាំហើយ តែមើលទៅសម្រស់របស់នាង គឺដូចក្មេងស្រករ ២០ ឬ ៣០ ឆ្នាំអ៊ីចឹង។
មានវិធីថែសម្រស់ជាច្រើនដែលអ្នកស្រី ដែលកំពុងមានកូន ២ រូប រមែងប្រើប្រាស់ តែក្នុងចំណោមនោះ យើងសូមលើកមកបង្ហាញនូវវិធីសាមញ្ញមួយ ដែលមនុស្សទូទៅអាចយកទៅអនុវត្តបាន និងមិនចាំបាច់ចំណាយច្រើនឡើយ។
នោះគឺការប្រើប្រាស់កន្សែងក្តៅ ប៉ុន្តែត្រូវប្រើឲ្យត្រូវតាមក្បួនខ្នាត ដោយយើងត្រូវត្រាំកន្សែងក្នុងទឹកក្ដៅឧណ្ហ៍ៗ ជាមួយសីតុណ្ហភាព ៤០ ទៅ ៥០ អង្សាសេ បន្ទាប់មកយកវាមកដាក់លើមុខរយៈពេល ១០ ទៅ ១៥ នាទី។ វិធីបង្ហាប់កម្ដៅនេះសោត អាចជួយឲ្យលើកកម្ពស់ឲ្យមានចរាចរឈាមលើស្បែកមុខបានល្អ និងងាយស្រួលក្នុងការកម្ចាត់ភាពកខ្វក់ចេញពីរន្ធញើសបានយ៉ាងមានប្រសិទ្ធភាព។
ជំហានទី ១) លាងសម្អាតមុខរបស់អ្នក
ក្រោយពេល Makeup ក្រោយពេលមកពីខាងក្រៅ អ្នកត្រូវលាងសម្អាតមុខរបស់ខ្លួនឯងថ្នមៗជាមួយសំឡីកប្បាស ដើម្បីធ្វើឲ្យស្បែកទន់ជាមុនសិន។
ជំហានទី ២) គ្របកន្សែង
បន្ទាប់ពីសម្អាតមុខរួច សូមអ្នកត្រាំកន្សែងជាមួយទឹកក្ដៅឧណ្ហ៍ៗ នៅសីតុណ្ហភាព ៤០ ទៅ ៥០ អង្សាសេ បន្ទាប់មកយកវាមកបង្ហាប់លើផ្ទៃមុខរបស់អ្នក ១០ ទៅ ១៥ នាទី។ ក្រោយកន្សែងវារាងចុះត្រជាក់ ចូរបន្តអនុវត្តរបៀបហ្នឹងមួយសារទៀត សារនេះអាចយកមកផ្តោតលើតំបន់ភ្នែក ដែលវាអាចជួយឲ្យភ្នែកទទួលបានការសម្រាក ក្រោយធ្វើការអស់កម្លាំងពេញមួយថ្ងៃ។ បន្ទាប់ពីនោះអ្នកក៏នឹងអាចគេងលក់បានស្រួលជាងមុនផងដែរ។
ជំហានទី ៣) បិទម៉ាសត្រជាក់
បន្ទាប់ពីដាក់កន្សែងក្តៅលើមុខហើយ អ្នកគួរតែផ្តល់សំណើមចូលស្បែកមុខ តាមរយៈការស្រូបយកជាតិសំណើមចេញពីការលាបឡេ ឬម៉ាសមុខ។ នេះដើម្បីបង្រួមរន្ធញើស ជួយកម្ចាត់ស្នាមក្រហម និងស្នាមមុនលើមុខ ជួយឲ្យមុខក្មេងជាងវ័យកាន់ឆ្នាំ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក