ការរៀបអាពាហ៍ពិពាហ៍ពិតជាសំខាន់ណាស់សម្រាប់បុរសនិងស្រ្តីគ្រប់រូប ហើយអ្នកគ្រប់គ្នាប្រហែលជាបានដឹងថា ការរៀបការតែងតែចៀសមិនផុតពីការឈ្លោះទាស់តែងគ្នាក្នុងគ្រួសារ។ ម្យ៉ាងវិញទៀត ចំពោះស្រ្តីតែងមានបំណងប្រាថ្នារៀបការជាមួយបុរសដែលមានចិត្តអត់ធ្មត់អាចផ្ដល់ក្ដីស្រឡាញ់ពិតប្រាកដដល់ប្រពន្ធកូន។ ខាងក្រោមនេះ ជាលក្ខណៈសម្គាល់ពិសេស បង្ហាញថាស្វាមីស្រាឡញ់ប្រពន្ធខ្លាំងណាស់។
បុរសចូលចិត្តចែករំលែកអ្វីគ្រប់យ៉ាងដល់ប្រពន្ធ
បុរសម្នាក់ដែលអាចនិយាយដោយសេរីនិងប្រាប់ប្រពន្ធគ្រប់យ៉ាងនូវរឿងរ៉ាវទាំងអស់បង្ហាញថាគាត់ស្រឡាញ់អ្នកខ្លាំងណាស់។ សម្រាប់បុរសមិនថាវាលំបាកប៉ុណ្ណានោះទេ គ្រាន់តែបានចែករំលែកហើយភរិយាយកចិត្តទុកដាក់ស្ដាប់ក៏បានធ្វើឱ្យពួកគេមានអារម្មណ៍សុខស្រួលនិងមានផាសុកភាពណាស់ហើយ។
បុរសតែងតែខិតខំ
ជាធម្មតាបុរសគឺជាអ្នករកស៊ីចិញ្ចឹមគ្រួសារទាំងមូល។ ពួកគេតែងតែខិតខំធ្វើការដើម្បីចិញ្ចឹមជីវិតដោយការប្រឹងប្រែងធ្វើការដើម្បីធានាថាពួកគេអាចផ្គត់ផ្គង់ប្រពន្ធនិងកូនរបស់ពួកគេឱ្យមានជីវិតពេញលេញ។ ម្យ៉ាងទៀត បុរសតែងតែមានភាពឧស្សាហ៍ព្យាយាមក្នុងការងារគឺដើម្បីរក្សានិងបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យរីកចម្រើនទៅមុខ។
បុរសចំណាយពេលវេលាទំនេរទាំងអស់ជាមួយប្រពន្ធនិងកូន
ក្រៅពីការងារ បុរសនឹងចំណាយពេលទំនេរទាំងអស់ដើម្បីមើលថែប្រពន្ធនិងកូន។ នៅពេលប្រពន្ធឈឺប្តីនឹងព្យាយាមមើលថែ។ ពិសេសពួកគេនឹងជួយប្រពន្ធ ដោះស្រាយជាមួយគ្នារាល់ភាពនឿយហត់អសកម្លាំង ភាពមិនស្រួលការឈឺ ហើយតែងតែព្យាយាមថែរក្សានាងតាមវិធីល្អបំផុត។
បុរសមានមោទនភាពចំពោះប្រពន្ធ
មិនមែនគ្រប់ស្វាមីទាំងអស់នឹងយកប្រពន្ទៅជប់លៀងឬជួបមិត្តភក្តិទេ។ ប៉ុន្តែនៅពេលដែលពួកគេត្រូវបានអញ្ជើញឱ្យចូលរួមពិធីជប់លៀងភរិយាតែងតែជាប្រភពនៃមោទនភាព។ បុរសម្នាក់ដែលស្រឡាញ់ប្រពន្ធរបស់គាត់នឹងមិនខ្លាចក្នុងការបង្ហាញ "ប្រពន្ធ" ដោយបើកចំហដល់មិត្តរបស់គាត់ទេ។
បុរសមិនធ្វើបាបប្រពន្ធ
ស្វាមីដែលមិនធ្វើបាបប្រពន្ធទោះមានរឿងអ្វីកើតឡើងក៏ដោយពួកគេនឹងការពារប្រពន្ធជានិច្ច។ ក្នុងអាពាហ៍ពិពាហ៍វាពិបាកចៀសវាងជម្លោះ ប៉ុន្តែបុរសដែលស្រឡាញ់ប្រពន្ធនឹងដឹងពីរបៀបអត់ធ្មត់ដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍ប្រពន្ធរបស់គាត់។ ដូច្នោះ ស្វាមីនិងភរិយាគួរតែគោរពស្វែងយល់និងចែករំលែកជាមួយគ្នាព្រមទាំងកុំយកអត្មានិយមខ្ពស់ពេក៕
ប្រភព៖ បរទេស