យោងតាមអ្នកជំនាញផ្នែកសុខភាព បានបង្ហាញពីការកត់សម្គាល់នូវ ៥ ចំណុចធំៗ ដែលអាចដឹងថានារីម្នាក់នោះ មានសុខភាពល្អ អាចមានអាយុវែង ក្មេងជាងវ័យឬអត់? ប្រសិនអ្នកមាន ២-៣ ក្នុងចំណោម ៥ ចំណុចខាងក្រោម នោះរាប់ថាអ្នកជាស្រ្តីដែលមានសំណាងមួយហើយក្នុងជីវិត៖
៥) បបូរមាត់ក្រហមស្បែកស
ស្រ្តីដែលមានសុខភាពល្អ រមែងមានបបូរមាត់ឡើងពណ៌ក្រហម និងរលោង ខុសពីអ្នកដែលមានរាងកាយខ្សោយ បបូរមាត់តែងតែមានសភាពពណ៌ស្លេក។ ដោយសារតែចរន្តឈាមមានការផ្សារភ្ជាប់ទៅកាន់ផ្នែកបបូរមាត់ ដូច្នេះបើមានការផ្គត់ផ្គង់ឈាមល្អ នោះពណ៌បបូរមាត់ក៏ឡើងភ្លឺរលោងល្អដែរ។
ស្រដៀងគ្នាទៅនឹងពណ៌ស្បែក មិនមែនថាតែសចែងចាំងខ្លាំងទេ តែជាលក្ខណៈស្បែកមានពណ៌ភ្លឺស្អាត ឬឡើងបែកផ្កាឈូកបន្តិច នោះមានន័យថា ចរន្តឈាមរបស់អ្នកដើរល្អ ពោលក៏រមែងមានរាងកាយក្មេងជាងវ័យផងដែរ។
៤) ពណ៌សក់ភ្លឺចែងចាំង
ស្រ្តីមានអាយុរាង ៣០ ឆ្នាំជ្រេអី ឥឡូវរមែងឃើញមានស្កូវលើសក់ហើយ ប៉ុន្តែបើសក់របស់អ្នកនៅឆ្លុះបង្ហាញចេញមកពីភាពភ្លឺរលោងដដែលនោះ ក៏មានន័យថា ឈាមរបស់អ្នកនៅដំណើរការល្អ ព្រោះការលូតលាស់សក់នេះសោត វាអាស្រ័យទៅលើការច្រុះឈាមដោយឆ្លងកាត់តម្រងនោមឬក្រលៀន។
តម្រងនោមដែលមានសុខភាពល្អ អាចដើរតួនាទីច្រោះឈាមបានល្អគ្រប់គ្រាន់ នោះក៏ជួយឲ្យសក់មើលមកឃើញសភាពរលោង ខ្មៅ មិនបែកពណ៌ឡើងស្កូវឬប្រផេះឡើយ។
៣) ដៃនិងជើងកក់ក្តៅ
យោងតាមក្បួនវេជ្ជសាស្ត្រចិន គេស្ទាបតែដៃនិងជើង ក៏អាចដឹងពីរាងកាយមនុស្សនោះ មានសុខភាពល្អឬអត់ដែរ ព្រោះអីវាសបង្ហាញពីចរន្តឈាម ថាដំណើរការល្អឬអត់ មានកាកសំណល់ជាតិពុលច្រើនឬអត់ ឬវាត្រូវបានចម្រោះចេញទាន់ពេលឬអត់ផងដែរ។ ប្រសិនជាសភាពដៃជើង ក្តៅប្រែប្រួលទៅតាមសីតុណ្ហភាព មិនចុះត្រជាក់រហូត នោះគឺជាសញ្ញាល្អ។
២) គេងរហូតដល់ព្រឹក
តាមក្បួនបុរាណចិន ប្រសិនមនុស្សម្នាក់គេងគ្រប់គ្រាន់ គឺរាប់ថា ជាកត្តាជួយឲ្យអាយុវែងមួយផ្នែកទៅហើយ។ ជាទូទៅប្រសិនមនុស្សមានបញ្ហាការគេង គេងលក់មិនស្កប់ស្កល់ នោះបង្ហាញថា រាងកាយមានការបញ្ហាមិនល្អនូវសរីរាង្គមួយចំនួន ឬមានការគិតច្រើន។
១) មានស្មារតីល្អ
តាមការសិក្សាពីសហរដ្ឋអាមេរិកបង្ហាញថា ស្រ្តីដែលមានអាយុវែង រមែងជាស្រ្តីដែលមានស្មារតីល្អ អារម្មណ៍ល្អ មិនសូវពិបាកចិត្ត ពោលវាគឺជាកត្តាជះឥទ្ធិពលដល់អាយុកាលជីវិតរបស់អ្នកដូចគ្នា។
ដូច្នេះបើអ្នកមានអារម្មណ៍រីករាយច្រើន មិនសូវស្រ្តេសនោះ ក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ភាពធន់នៃរាងកាយក៏ល្អ អាចនាំឲ្យអ្នកមានអាយុវែងបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក