ជាទូទៅឲ្យតែឃ្លានមនុស្សមួយចំនួនមិនសូវបានគិតដិតដល់នោះទេ អ្វីដែលនៅក្បែរដៃគឺស្រវាទទួលទានរបស់ហ្នឹងហើយ។ ទោះយ៉ាងណា អាហារខ្លះវាមិនល្អទេ ពេលពោះយើងនៅទទេ ហើយអាចបង្កជាគ្រោះថ្នាក់មកដល់រាងកាយទៅវិញ៖
៥) ចេក
ជាផ្លែឈើដែលអាចផ្តល់សារធាតុចិញ្ចឹមច្រើនមកកាន់រាងកាយ ហើយជាមធ្យមការទទួលទានផ្លែចេកមួយក្នុងមួយថ្ងៃ គឺល្អសម្រាប់ពន្លឿនការបញ្ចេញជាតិពុលពីរាងកាយ និងជួយចិញ្ចឹមស្បែកផងដែរ។
យ៉ាងណាពេលពោះអ្នកនៅទទេ អ្នកមិនគួរទទួលទានវាទេ ព្រោះវាអាចធ្វើឲ្យសាច់ដុំស្ពឹកស្រពន់ អស់កម្លាំង ហើយកម្រិតប៉ូតាស្យូមខ្ពស់នៅក្នុងឈាម។ ណែនាំជាពិសេសសម្រាប់អ្នកបើកបរ ហាមផ្តាច់មិនគួរទទួលទានចេកជំនួសបាយពេលឃ្លានខ្លាំងទេ ព្រោះអាចធ្វើឲ្យស្ពឹកសាច់ដុំ បង្កជាគ្រោះថ្នាក់តាមដងផ្លូវ។
៤) ផ្លែទន្លាប់
ជាផ្លែឈើពេញនិយមមួយនៅរដូវកាលនេះ ហើយវាមាននូវវីតាមីន និងជាតិសរសៃ សារធាតុរ៉ែ ដែលល្អសម្រាប់រាងកាយក្នុងការស្រូបយក។ ទោះជាយ៉ាងណា សារធាតុតានីន ប៉េទីន និងសារធាតុមួយចំនួនផ្សេងទៀត វាមិនគួរចូលមកក្នុងរាងកាយយើង ពេលក្រពះពោះវៀននៅទទេ មិនទាន់មានអាហារចូលពោះនោះទេ ហើយអាចបង្កឲ្យយើងមានអារម្មណ៍ចង់ក្អួត ឬក្លាយទៅជាអាការៈក្អួតចង្អោរ ដល់ឡើងជាដំបៅក្រពះបាន។
៣) ប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកនូវជាតិអាស៊ីដ និងសមាសធាតុងាយរលាយ ដែលវាមិនល្អនៅពេលពោះយើងទទេទេ។ មួយផ្សេងទៀត ពេលវាមានប្រតិកម្ម វាអាចធ្វើឲ្យយើងឈឺពោះបាន។
២) ទឹកដោះគោ
សម្បូរទៅដោយបរិមាណប្រូតេអ៊ីន ទោះយ៉ាងណាអ្នកមិនគួរទទួលទានវាពេលឃ្លានខ្លាំង ឬមិនទាន់មានអាហារចូលពោះឡើយ។ វាអាចធ្វើឲ្យយើងឆ្អល់ពោះ ជារួមយកល្អគួរទទួលទានវាជាមួយនំប័ុង ឬអាហារដែលមានជាតិម្សៅ។
១) ផ្លែ Hawthorn
វាមានផ្ទុកនូវវីតាមីនខ្ពស់ ដែលជួយឲ្យប្រសើរនូវភាពធន់របស់រាងកាយ និងលើកកម្ពស់ការរំលាយអាហារ។ យ៉ាងណាពេលទទួលទានវានៅពេលពោះទទេ អាចបង្កឲ្យមានការបញ្ចេញអាស៊ីដក្រពះច្រើន បំផ្លាញដល់ស្រទាប់ក្រពះ និងថែមទាំងបង្កជំងឺមួយចំនួនផ្សេងថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក