ហោរាសាស្ត្រ​ថ្ងៃ​ទី ១០-២០ ​តុលា ទ្វារ​ទ្រព្យ​ឃ្លាំង​ទ្រព្យ​បើក​ទ្វារ​ហើយ សម្រាប់​អ្នក​កើត​ឆ្នាំ ៣

តាម​ក្បួន​ហោរាសាស្រ្ត​បាន​គន់គូរ​មើល​ឃើញ​ថា នៅ​ចន្លោះ​ថ្ងៃ​ទី ១០ ​ដល់ ២០ ​តុលា ពោល​គឺ​ពាក់​កណ្តាល​ខែ​នេះ សម្រាប់​អ្នក​កើត​ទាំង ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​ស្រវា​ចាប់​យក​ទ្រព្យ​ជា​ច្រើន​ចូល​មក​ក្នុង​ជីវិត៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

1

តាម​ហោរាសាស្រ្ត​បង្ហាញ​ថា ម្ចាស់​កំណើត​កើត​ឆ្នាំ​គោ នឹង​បាន​ផ្លាស់ប្តូរ​ទទួល​បាន​ភាព​សំណាង​ទាក់​ការ​រកស៊ី និង​ស្នេហា។ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ប្រចាំ​ថ្ងៃ ពួក​គេ​នឹង​ទទួល​បាន​ឱកាស​ជួប​មនុស្ស​ល្អ​ច្រើន ដែល​គេ​នាំ​ប្រយោជន៍​មក​ជួយ​លើក​អ្នក​ទទួល​បាន​ផល​ចំណេញ​ច្រើន។

អ្នក​ខ្លះ​ទៀត​ទៅ ក៏​មាន​សំណាង​បាន​ឡើង​ឋានៈ ឡើង​មុខ​មាត់ ឬ​ទទួល​បាន​ការងារ​សំខាន់ ដែល​បើក​ផ្លូវ​ទ្រព្យ​នាំ​លាភ​ចូល​ដល់​ជីវិត​របស់​ពួក​គេ ដ្បិត​បើ​ត្រូវ​ហត់នឿយ​បន្តិច​ក្តី។ តាម​ពិត​ទៅ​អ្នក​កើត​ឆ្នាំ​គោ មាន​ការ​ប្រកួតប្រជែង​ច្រើន​ណាស់ តែ​ពួក​គេ​មិន​ងាយ​បោះបង់ ហើយ​បន្ត​ទៅ​មុខ​រហូត ទោះ​ជួប​រឿង​លំបាក​ច្រើន​ក៏​ដោយ។ ច្បិច​ចូល​រឿងរ៉ាវ​ស្នេហា បើ​មាន​គូ​ស្វាមី​ភរិយា​កំឡុង​ពេល​នេះ ក៏​មាន​ការ​យល់​ចិត្ត​ស្រលាញ់​គ្នា​ខ្លាំង​ណាស់​ដែរ។

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

2

ជា​មនុស្ស​ឈ្លាសវៃ ចេះ​សម្រប​និង​ដោះស្រាយ​ឆាប់​រហ័ស​នៅ​គ្រប់​បញ្ហា​ទាំង​អស់។ ថ្មីៗ​នេះ​ពួក​គេ​បាន​ឆ្លង​កាត់​ការ​លំបាក​ច្រើន​ហើយ តែ​យ៉ាង​ណា​បើក​ក្បាល​ពី​ថ្ងៃ​ទី ១០ នេះ​ទៅ លាភ​គឺ​ចូល​មក​វិញ​ហើយ​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត។

ពួក​គេ​នឹង​ទទួល​បាន​ឱកាស​ជា​ច្រើន ដោយ​ផ្លូវ​សំណាង​នៅ​នឹង​មុខ បោះ​ជំហាន​តែ​បន្តិច​ក៏​នឹង​ដល់។ កំឡុង​ពេល​នេះ​ដែរ ពួក​គេ​ក៏​នឹង​បាន​ជួប​លាភ​ណា​មួយ​ដោយ​ចៃដន្យ រឿង​ខ្លះ​មិន​រំពឹង​ថា​នឹង​ទទួល​បាន​ផង​កន្លង​មក។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

3

ទន្សាយ​ជា​ឆ្នាំ​មួយ​ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ នា​ពាក់​កណ្តាល​ខែ​តុលា​ ដែល​ទទួល​បាន​លាភ​ខ្ពស់។ ខ្សាច់​សំណាង សាយភាយ​តាម​ខ្យល់​ពាំនាំ​តែ​រឿង​វិជ្ជមាន​ចូល​មក​ក្នុង​ជីវិត​របស់​ពួក​គេ នាំ​ឲ្យ​ជួប​តែ​ភាព​រុងរឿង​ជា​ច្រើន​ហែហូរ។

ទេវតា​សំណាង​ក៏​បើក​ផ្លូវ បើក​ឱកាស​ឲ្យ​អ្នក​កើត​ឆ្នាំ​ទន្សាយ អាច​បង្ហាញ​ទេពកោសល្យ​និង​សមត្ថភាព​ពិត​ទៅ​ថ្នាក់​លើ​ ឬ​ចៅហ្វាយ​របស់​ពួក​គេ ហើយ​ដូច​បាន​បើក​ភ្នែក​អ្នក​ទាំង​នោះ​ឲ្យ​មើល​ឃើញ​អ្នក សម្លឹង​ឃើញ​អ្នក និង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​បន្ថែម​លើស​ពី​ពេល​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក