១) របៀបពាក់ចិញ្ចៀនដើម្បីបង្កើនលាភសំណាង
ក៏ដោយសារតែមេដៃជានិមិត្តសញ្ញានៃលាភសំណាង ដូច្នេះបើចង់បានលាភសំណាង អ្នកគួរតែពាក់ចិញ្ចៀននៅម្រាមដៃមួយនោះ។ តែយ៉ាងណាត្រូវចាំ អ្នកគួរពាក់លើមេដៃខាងឆ្វេង ជំនួសមេដៃខាងស្តាំ ព្រោះតាមទស្សនៈហុងស៊ុយ ដៃស្តាំមិនសូវបានសុភមង្គលទេ។
ប្រសិនអ្នកជាមនុស្សស្រី សូមជ្រើសរើសចិញ្ចៀនដែលមើលទៅរាងស្តើង បង្ហាញពីភាពឯករាជ្យនិងការគ្រប់គ្រងខ្លួនឯង។ ដោយឡែកបើអ្នកជាបុរស សូមពាក់ចិញ្ចៀនដែលមើលទៅមានថាមពលនិងអំណាច។
ដោយឡែកតាមក្បួនមួយផ្សេងទៀត ប្រសិនអ្នកចង់ពង្រឹងឲ្យទំនាក់ទំនងរវាងមនុស្សជុំវិញខ្លួន ល្អប្រសើរឡើង អ្នកត្រូវពាក់នៅម្រាមដៃចង្អុល។ វាបង្ហាញពីភាពរឹងមាំ និងទាក់ទាញភ្នែកមនុស្សនៅជុំវិញខ្លួន។
២) របៀបពាក់ចិញ្ចៀនដើម្បីបណ្ដេញវិញ្ញាណនិងថាមពលអាក្រក់
ដើម្បីបញ្ចៀសថាមពលអាក្រក់ ឬវិញ្ញាណអាក្រក់ ដែលអ្នកគិតថា ខ្លួនមិនសូវជួបលាភសំណាង ហើយជួបតែរឿងស៊យ នោះតាមទស្សនៈហុងស៊ុយ អ្នកអាចពាក់ចិញ្ចៀននៅម្រាមដៃនាង។ ជាងនេះវាក៏អាចជួយលើកកម្ពស់និងពង្រឹងទំនាក់ទំនងស្នេហារបស់អ្នកផងដែរ។
៣) របៀបពាក់ចិញ្ចៀន ជួយឲ្យអាជីពការងារបានផលខ្ពស់
ប្រសិនអ្នកកំពុងបម្រើការងារ ឬមានអាជីពណាមួយច្បាស់លាស់ ហើយចង់បានផលពីវាឆាប់រហ័ស តាមក្បួនហុងស៊ុយ គេណែនាំឲ្យអ្នកពាក់ចិញ្ចៀននៅម្រាមដៃកណ្តាល។ នេះគេជឿថា អាចស្រូបថាមពលល្អមកក្នុងជីវិត ជួយឲ្យយើងអាចធ្វើអ្វីឆាប់ទទួលបានជោគជ័យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក