ការថែរក្សាស្បែកគឺជាដំណើរការមួយដែលត្រូវការការថែទាំយ៉ាងល្អិតល្អន់ការថែទាំដោយប្រុងប្រយ័ត្នមិនគួរប្រញាប់ប្រញាល ព្រោះបើខុសតែមួយជំហ៊ានអាចធ្វើឲ្យមានផលប៉ះពាល់ទាំងអស់។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើការថែរក្សាស្បែកឲ្យបានល្អ អ្នកនឹងទទួលបានស្បែកទន់រលោងមានសុខភាពល្អនិងស្រស់ស្អាតជាងមុន ដោយមិនបាច់បារម្ភពីភាពចាស់មុនអាយុ។ ប៉ុន្តែមនុស្សស្រីភាគច្រើនតែងតែធ្វើខុសនៅក្នុងដំណើរការថែរក្សាស្បែក។
១. មិនត្រូវលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ
ការលាបឡេការពារកម្តៅថ្ងៃនៅរដូវក្តៅគឺមិនល្អគ្រប់គ្រាន់ទេ ព្រោះរដូវក្ដៅកាំរស្មីយូវីខ្លាំង អាចប៉ះពាល់ដល់ស្បែក។ ទោះបីនៅថ្ងៃមានពពកភ្លៀងធ្លាក់ខ្យល់ខ្លាំងក៏ដោយកាំរស្មីយូវីនៅតែវាយប្រហារស្បែករបស់អ្នកដោយស្ងៀមស្ងាត់បង្កឱ្យស្បែកឆាប់ចាស់។ នោះហើយជាមូលហេតុសំខាន់ដែលអ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃដើម្បីការពារស្បែករបស់អ្នក។ ប៉ុន្តែ អ្នកជំនាញនិយាយថា ការជ្រើសរើសឡេការពារកំដៅថ្ងៃដែលមានវាយនភាពស្រាលជ្រាបចូលបានលឿននឹងធ្វើឱ្យអ្នកកាន់តែមានផាសុកភាពនៅពេលអ្នកលាបផលិតផលរៀងរាល់ព្រឹក។
២. ប្រើកន្សែងសើមដើម្បីលុបគ្រឿងសម្អាងចេញ
ការសម្អាតគ្រឿងសម្អាងប្រចាំថ្ងៃគឺជាជំហានថែរក្សាស្បែកមូលដ្ឋានដែលមិនអាចខ្វះបានដើម្បីយកភាពកខ្វក់និងគ្រឿងសម្អាងចេញ។ ជំហាននេះក៏មានប្រសិទ្ធភាពផងដែរដើម្បីជួយឱ្យស្បែកមើលទៅមានសុខភាពល្អភ្លឺជាង។ ក្រដាសជូតសំអាតគ្រឿងសម្អាងភាគច្រើនមានសារធាតុគីមីជាតិអាល់កុលដែលអាចរំខានដល់តុល្យភាព pH ធម្មជាតិរបស់ស្បែក អាចបណ្តាលឱ្យរលាកនិងធ្វើឱ្យស្បែកស្ងួត ខ្វះជាតិទឹក។
៣. ប្រើផលិតផលម្សៅផាត់មុខ
ការប្រើម្សៅផាត់ច្រើនពេកនឹងធ្វើឱ្យស្បែកស្ងួតគ្មានជីវិតនិងធ្វើឱ្យមានស្នាមជ្រួញយ៉ាងឆាប់រហ័ស។ ដូច្នេះ ដើម្បីជំនួសដល់ប្រភេទផលិតផលនេះជាបណ្តោះអាសន្ន អ្នកគួរប្រើលេស្រាលៗក្នុងការបង្កើតផ្ទៃស្បែកឪ្យរលោង នៅពេលចាំបាច់ត្រូវប្រើម្សៅផាត់។
៤. ការមិនផ្ដល់ជាតិសំណើមដល់ស្បែក
ទោះបីជាអាកាសធាតុក្តៅក៏ដោយស្បែកនៅតែប្រឈមនឹងការបាត់បង់ជាតិសំណើម ប្រសិនបើអ្នកចង់បានស្បែកមានសុខភាពល្អអ្នកត្រូវផ្តល់សំណើមនិងថែរក្សាស្បែករបស់អ្នកដោយប្រុងប្រយ័ត្ន។ ប្រសិនបើមិនមានសំណើមគ្រប់គ្រាន់ស្បែកនឹងមើលទៅស្ងួតស្រអាប់ងាយនឹងជ្រីវជ្រួញ។ ហើយនៅពេលដែលបាត់បង់ជាតិសំណើមស្នាមជ្រួញនៅលើស្បែកនឹងមើលទៅច្បាស់ជាងមុន៕
ប្រភព៖ បរទេស