ឈប់ញាំកាន់តែល្អ អាហារ ៣ យ៉ាងនេះ ព្រោះវាអាចធ្វើឲ្យអ្នកស្លាប់បានលឿន នឹកស្មានដល់

ជាធម្មតាមនុស្សមួយចំនួនតែងតែមានជំនឿជឿថា ការទទួលទានខ្លាញ់ច្រើនគឺជាមូលហេតុចម្បងនៃជំងឺលើសឈាម។ ប៉ុន្តែជាការពិតទៅអាហារ ៣ ប្រភេទនេះវិញទេ ដែលរឹតតែបង្កគ្រោះថ្នាក់ដល់សម្ពាធឈាមខ្លាំងជាតិខ្លាញ់ដែលបរិភោគរាល់ថ្ងៃនេះ ។

អាហារដែលមានអំបិលខ្ពស់

នៅក្នុងអាហារប្រចាំថ្ងៃអំបិលគឺជាគ្រឿងទេសដ៏សំខាន់ដែលនាំមកនូវរសជាតិឆ្ងាញ់និងសម្បូរបែបដល់មុខម្ហូប។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានអំបិលច្រើនពេកនឹងបង្កើនបរិមាណសូដ្យូមនៅក្នុងឈាម បំផ្លាញតុល្យភាពសូដ្យូមនិងប៉ូតាស្យូម។ ជាលទ្ធផលសមត្ថភាពរបស់តម្រងនោមក្នុងការច្រោះទឹកធ្លាក់ចុះដែលធ្វើឱ្យសំពាធសរសៃឈាមកាន់តែច្រើន។

ដើម្បីកាត់បន្ថយការទទួលទានអំបិលប្រចាំថ្ងៃ គួរតែដាក់កម្រិតលើអាហារដែលមានជាតិប្រៃ ដូចជា ត្រសក់ជ្រក់ បង្គាក្រៀម ត្រីងៀតអាហារកែច្នៃដូចជា បន្លែកំប៉ុង សាច់កំប៉ុង សាច់ស្ងួត ។

អាហារដែលមានជាតិស្ករខ្ពស់

នៅពេលទទួលទានអាហារដែលមានជាតិស្កច្រើនពេក អាចធ្វើឲ្យរាងកាយរាំងស្ទះដល់ការរំលាយអាហាររបស់ហ្វ្រូសតូស។ កាលណាមានជាតិ ហ្វ្រូសតូស លើស រាងកាយមិនអាចស្រូបយកបាន ហើយត្រូវបំលែងទៅជាខ្លាញ់ដោយថ្លើមបង្កើន viscosity នៃឈាម។

នេះគឺជាមូលហេតុចម្បងនៃជំងឺលើសឈាម។ លើសពីនេះ អាចប្រឈមហានិភ័យនៃភាពធាត់, ជំងឺទឹកនោមផ្អែមប្រភេទទី ២, ជំងឺសរសៃឈាមបេះដូង និងមហារីកក៏ត្រូវបានកើនឡើងផងដែរ។

អាហារចៀនមានកូលេស្តេរ៉ុលខ្ពស់

អាហារចៀនមានគ្រោះថ្នាក់ខ្លាំងណាសដល់រាងកាយ។ វាមិនត្រឹមតែអាចផលិតសារជាតិបង្កមហារីកដូចជា benzopyrene ប៉ុណ្ណោះទេ ថែមទាំងមានមាតិកាប្រេងខ្ពស់ទៀតផង។ នៅពេលដែលរាងកាយត្រូវទទួលទានប្រេងច្រើនពេកវានឹងធ្វើឱ្យសរសៃឈាមឡើងរឹង។

ក្រៅពីនេះអាហារដែលផ្ទុកកូឡេស្តេរ៉ុលច្រើន នឹងផ្តល់ថាមពលច្រើនដល់រាងកាយ។ ការប្រើប្រាស់ច្រើនលើសថាមពលរបស់រាងកាយនឹងបង្កឱ្យធាត់ឡើងទម្ងន់យ៉ាងងាយ។ ទម្ងន់ខ្លួនកាន់តែខ្ពស់សម្ពាធឈាមឡើងកាន់តែខ្ពស់។ បង្កើនហានិភ័យនៃការស្ទះសរសៃឈាម, ជំងឺសរសៃឈាមបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាលនិងការឈឺទ្រូង៕

ប្រភព៖ បរទេស